ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ

ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ
គេបានរំពឹងថា ទីផ្សាររថយន្តក្នុងស្រុក របស់ថៃនឹងចាប់ផ្តើមងើបឡើងពីត្រីមាសទី៤ក្នុងឆ្នាំនេះដោយសារតែសេដ្ឋកិច្ចមានភាពប្រសើរឡើងនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។

លោក Yoji Murosaka ប្រធានក្រុមហ៊ុន Suzuki Motor បានមានប្រសាសន៍ថា ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនឹងក្លាយជាកត្តាជំរុញឱ្យអតិថិជនមានការពិចារណាក្នុងការរកទិញរថយន្តថ្មី។
គណៈកម្មការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិបានរាយការណ៍ថា កំណើនសេដ្ឋកិច្ច របស់ថៃបានឈានលើសពីការរំពឹងទុក នៅក្នុងត្រីមាសទី២នៃឆ្នាំនេះដោយសារ តែការងើបឡើងនៃវិស័យទេសចរណ៍ការចំណាយរបស់រដ្ឋាភិបាលនិងវិស័យកសិ កម្មជាដើម។

លោក Murosaka បានមានប្រសាសន៍ថា គម្រោងទិញរថយន្តជាលើកដំបូងរបស់រដ្ឋាភិបាលគ្រោងនឹងផុតកំណត់នៅខែក្រោយ។ ពោលគឺនេះជាកត្តាជំរុញឱ្យមានការលក់រថយន្តថ្មី។
លោកបានបន្តទៀតថា យើងរំពឹងថា ទីផ្សាររថយន្តក្នុងស្រុកនឹងកើនឡើងក្នុង ឆ្នាំនេះនៅពេលដែលការលក់ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលជា៧៨០,០០០គ្រឿង។
ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ

សហព័ន្ធផលិតរថយន្តរបស់ថៃកាលពីខែកក្កដាបានរាយការណ៍ថាការលក់រថ យន្តក្នុងស្រុកមាន៦៦.០៤៩គ្រឿងក្នុងខែមិថុនា។ ការលក់រថយន្តក្នុងរយៈពេល៦ ខែដំបូងនៃឆ្នាំនេះធ្លាក់ចុះ០,១ភាគរយ ដល់ចំនួន៣៦៨.៦៣០គ្រឿង។

លោក Murosaka បានបន្តទៀតថា ក្រុមហ៊ុន Zusuki បានប្តេជ្ញាចិត្តនឹងវិនិយោគទឹកប្រាក់ចំនួន៨,៤៣លានបាតនិងតំឡើងរថយន្តចំនួន១០០.០០០គ្រឿងក្នុងមួយឆ្នាំក្នុងតំណាក់កាលទី២។
លោក Ivan Yap នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនTC Subaruនៅប្រទេសថៃបានមានប្រសាសន៍ថាទីផ្សាររថយន្តរបស់ថៃនៅតែមានទម្រង់ល្អដដែលហើយ នឹង មានភាពប្រសើរឡើងនាពេលអនាគតជាពិសេសនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ៕ រ័ត្ន
ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ

ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ

ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ
ប្រភព៖ Nokorwatnews

  • ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: