ម្ចាស់ហាង រតនះ រចនាម៉ូត វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ

រាជធានីភ្នំពេញ ៖ ម្ចាស់ហាង រតនះ រចនាម៉ូត បានវាយបុរសវ័យចំណាស់ម្នាក់ ប្រកបរបររត់រ៉ឺម៉កកង់៣ បណ្តាលឲ្យបាក់ដៃឆ្វេង រងរបួសធ្ងន់ ដោយគ្រាន់តែ ឈប់មុខផ្ទះបន្តិច ដើម្បីរងចាំម៉ូយ កាលពីវេលាម៉ោង ១០និង៥០ នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានឈប់មុខផ្ទះខាងលើ ដើម្បីរងចាំឌុបម៉ូយ លុះឈប់បានបន្តិច ក៏មានបុរសម្នាក់ បើកឡានមួយគ្រឿង មិនស្គាល់ម៉ាកមកដល់ ហើយបានប្រាប់ ឲ្យគាត់យកកង់៣ ចេញពីមុខផ្ទះភ្លាមៗ ហើយគាត់រៀបនឹងបណ្តើរកង់៣ ចេញហើយ ស្រាប់តែបុរសជាម្ចាស់ផ្ទះ បានបើកទ្វារ រួចយកឈើជ្រុង វាយគាត់ បណ្តាលឲ្យបាក់ដៃឆ្វេង តែម្តង ។ ក្រោយមកជនបង្ក បានបើកឡានចេញទៅបាត់ ដោយទុកឲ្យជនរងគ្រោះ ដេកដួលក្នុងថ្លុកឈាម ទើបប្រជាពលរដ្ឋ នៅក្បែរនោះ ហៅរថយន្តសាមុយ មកដឹកទៅកាន់ មន្ទីរពេទ្យ៕
ម្ចាស់ហាង រតនះ រចនាម៉ូត វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ

ម្ចាស់ហាង រតនះ រចនាម៉ូត វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ
ប្រភព៖ watphnom

  • ម្ចាស់ហាង រតនះ រចនាម៉ូត វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: