ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាជនអនាថា តែងតែដើរផ្លូវ បានឈឺពោះសម្រាលកូនលើផ្លូវសាធារណៈ មុខរោងចក្រ៦ជាន់ ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋបានអោយដឹងថា ស្ត្រីខាងលើជាស្ត្រីជនអនាថា ដើរតាមផ្លូវគ្មានទីពឹង ខណៈមកដល់ចំណុចមុខរោងចក្រ៦ជាន់ ក៏បានឈឺពោះសម្រាលកូន ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាន់ របស់កងពលតូចលេខ៧០ បានជួយសង្គ្រោះទាន់ពេលវេលា ដោយដឹកយកទៅមន្ទីរពេទ្យ ។

បច្ចុប្បន្នស្ដ្រីអនាថា និងកូន ក្រោយពីបានសង្គ្រោះពីគ្រូពេទ្យ ហើយមានសុវត្ថិភាពទាំង២នាក់ ៕ សុខាសែនជ័យ
ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព

ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព

ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព
ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព

ប្រភព៖ Nokorwatnews

  • ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: