លទ្ធផលប្រឡងថ្នាក់ទី១២នឹងប្រកាសនៅថ្ងៃទី១៣និង១៤ខែកញ្ញា

លទ្ធផលប្រឡងថ្នាក់ទី១២នឹងប្រកាសនៅថ្ងៃទី១៣និង១៤ខែកញ្ញា

បេក្ខជនប្រលងបាក់ឌុបកំពុងមើលឈ្មោះនាពេលកន្លង (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅនិងបំពេញវិជ្ជានៅថ្ងៃទី១៣និង១៤ខែកញ្ញាខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចេញផ្សាយនៅថ្ងៃទី២៣ខែសីហាបានឲ្យដឹងថា លទ្ធផលប្រឡងនឹងប្រកាសនៅមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលនៅរសៀលថ្ងៃទី១៣ និងបិទផ្សាយតាមបណ្តាខេត្តនានាទៀតនៅថ្ងៃទី១៤ខែកញ្ញា។

ក្រសួងអប់រំក៏មានផ្សាយតាមទំព័រហ្វេសប៊ុកដែរ facebook.com/moeys.kh។

តាមរបាយការណ៍របស់ក្រសួងអប់រំយុវជន យុវជន និងកីឡា គឺសិស្សដែលចុះឈ្មោះប្រឡងមាន៩៣ ៧៥២នាក់ ក្នុងនោះស្រី៤៥ ២៣៧នាក់។ របាយការណ៍បញ្ជាក់ថា ក្នុងពេលប្រឡងថ្ងៃទី២២និង២៣ខែកញ្ញា សិស្សអវត្តមានចំនួន១ ៣៦១នាក់៕

ប្រភព៖ VOD

  • លទ្ធផលប្រឡងថ្នាក់ទី១២នឹងប្រកាសនៅថ្ងៃទី១៣និង១៤ខែកញ្ញា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ជីវិតនិងសង្គម
Tags: