មិនដឹងគាត់ប្រើល្បឿនប៉ុណ្ណា ខ្ទេចទាំងមនុស្ស

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ម្នាក់​​ស្លាប់ និង​​​ម្នាក់​ទៀត​​​រង​របួសស្រាល ក្នុង​ហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​បាន​កើត​​ឡើង កាល​ពី​​វេលា​​ម៉ោង​០២​ និង​២០​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៤ សីហា ​២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

​ជន​រង​គ្រោះដែល​ស្លាប់​​ឈ្មោះហ៊ា​ម ហេង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ចាម ជា​អ្នកជិះ​​ក្នុង​កាប៊ី​ន​រថយន្ត​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាកលេខ​ប៉ៃលិន 3A-0257 ។ រីឯអ្នកបើក​រថយន្ត​ ក្រោយ​​​កើតហេតុ បានចុះ​​រត់​បាត់​ ។

ប្រភព​ដដែល​​​បន្ថា មុន​ពេល​កើតហេតុ​​ រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​កំពង់ចាម3A-4103 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ​មុំ បើក​តាម​បណ្តោយ​ផ្លូវជាតិពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់ចំណុច​កើតហេតុបាន​ឈប់​រថយន្ត ដើម្បី​មើល​កង់ រំពេច​​នោះ មាន​រថយន្ត​ម៉ាក​ហ៊ី​ណូ ​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​ខ្ទេច​កាប៊ី​ន​​មុខ និង​កៀប​ជាប់បុរស​ឈ្មោះហ៊ា​ម ហេង ស្លាប់​ក្នុង​កាប៊ី​ន ចំណែក​អ្នកបើកបរ គ្រាន់តែ​រង​របួសស្រាល ហើយ​បាន​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​​ទៅ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​ពីរ​គ្រឿងមក​រក្សា​ទុក នៅ​អធិការដ្ឋាន នគរ​បាល​ស្រុក រលាប្អៀរ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី​។សមត្ថកិច្ច​នគរបាល បាន​បញ្ជា​ក់ថាៈ ករណី​គ្រោះថ្នាក់​ខាងលើ បណ្តាល​​​មក​ពី​អ្នកបើកបររថយន្តខាង​មុខ​ឈប់មិន​បាន​ប្រុង​ប្រយ័ត្ន  ហើយ​អ្នកបើកបរ​រថយន្ត​ពីក្រោយ​បើក​ក្នុង​ល្បឿន​លឿន​ពេក ទើប បណ្តាលអោយ​បុក​គេ​ពីក្រោយ​បែប​នេះ ។