អ្នក​ប្រដាល់​អៀរឡង់ ​ប្រឈម​នឹង​ការ​ពិន័យ​ ​រឿង​​កាយវិការ​នៅ​អូឡាំពិក

Michael Conlan អ្នក​ប្រដាល់​ស្ម័គ្រ​ចិត្ត​របស់​សាធារណរដ្ឋ​អៀរឡង់​ ​កំពុង​ប្រឈម​នឹង​ការ​ពិន័យ​ បន្ទាប់​ពី​បញ្ចេញ​កាយ​វិការ​ ​និង​ពាក្យ​សម្ដី​មិន​សមរម្យ​ដាក់​មន្ត្រី​អាជ្ញាកណ្ដាល ក្រោយ​វាយ​ចាញ់​នៅ​ព្រឹត្តិការណ៍​អូឡាំពិក ​​នៅ​ទីក្រុង​ Rio។

 

អ្នក​ប្រដាល់​អៀរឡង់ ​ប្រឈម​នឹង​ការ​ពិន័យ​ ​រឿង​​កាយវិការ​នៅ​អូឡាំពិក

Michael Conlan អ្នក​ប្រដាល់សាធារណរដ្ឋ​អៀរឡង់

 

កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ជា​ម្ចាស់​មេដាយ​មាស​ World Championships ​នៅ​ទីក្រុង​ Doha កាល​ឆ្នាំ​២០១៥ ​និង​ទៅ​ចូល​រួម​ប្រកួត​អូឡាំពិក​ដោយ​រំពឹង​​​​ឈ្នះ​មេដាយ​មាស​ ប៉ុន្តែ​រូប​គេ​​បាន​ចាញ់​អ្នក​ប្រដាល់​រុស្សី Vladimir Nikitin ​​ក្នុង​ការ​ប្រកួត​ទម្ងន់​៥៦​គីឡូ​ក្រាម ​ត្រឹម​វគ្គ​៨​នាក់​ចុង​ក្រោយ​ទាំង​​មាន​រឿង​ចម្រូងចម្រាស ខណៈ​ដែល​អតីត​អ្នក​ប្រដាល់ ​និង​អ្នក​ជំនាញ​​មួយ​ចំនួន​ជឿ​ថា​ Conlan គឺ​ឈ្នះ​ពិន្ទុ​ដាច់​ក្នុង​ប្រកួត​នោះ​ ហើយ​​​កីឡាករ​រូប​នេះ​ផ្ទាល់​ក៏​​មិន​សុខ​ចិត្ត​ដែរ ដោយ​លើក​ម្រាម​ដៃ​កណ្ដាល​ដាក់​​អាជ្ញាកណ្ដាល​ទៀត​ផង។

 

អ្នក​ប្រដាល់​អៀរឡង់ ​ប្រឈម​នឹង​ការ​ពិន័យ​ ​រឿង​​កាយវិការ​នៅ​អូឡាំពិក

 

លោក​ Ching-Kuo Wu ​ប្រធាន​សមាគម​កីឡា​ប្រដាល់​អន្តរជាតិ​ ឬ​ហៅ​កាត់​ថា (AIBA) ​បាន​និយាយ​ថា៖ “Conlan បាន​លើក​ម្រាម​ដៃ​កណ្ដាល​ដាក់​ចៅ​ក្រម​អាជ្ញាកណ្ដាល​ភ្លាមៗ។ ​ដូច្នេះ​​គាត់​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​នៅ​​ពេល​​ក្រោយ…អ្នក​មិន​អាច​​បំបាក់​មុខ​​ចៅក្រម​ដាក់​ពិន្ទុ​នៅ​​ទី​សាធារណ​បាន​ទេ”។

 

ម្ចាស់​មេដាយ​សំរឹទ្ធិ​​អូឡាំពិក​២០១២​ទីក្រុង​ឡុងដុង​រូប​នេះ​ ​គិត​​ថា​ចៅក្រម​អាជ្ញាកណ្ដាល​ប្រាកដ​ជា​ទទួល​បាន​សំណូក​សូក​ប៉ាន់​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ចាញ់។ Conlan បាន​ប្រាប់​ដល់​ RTE ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ឡើង​សង្វៀន​ប្រដាល់​សម្រាប់​ពួកគេ (AIBA) ទៀត​ឡើយ។ ពួកគេ​បោក​ប្រាស់​ខ្ញុំ, ពួកគេ​ទទួល​សំណូក។ ខ្ញុំ​​មក​ទីនេះ​ ដើម្បី​ឈ្នះ​មេដាយ​មាស ប៉ុន្តែ​​សុបិន​របស់​ខ្ញុំ​​ត្រូវ​​រលាយ​អស់”៕

 

អ្នក​ប្រដាល់​អៀរឡង់ ​ប្រឈម​នឹង​ការ​ពិន័យ​ ​រឿង​​កាយវិការ​នៅ​អូឡាំពិក

 

អ្នក​ប្រដាល់​អៀរឡង់ ​ប្រឈម​នឹង​ការ​ពិន័យ​ ​រឿង​​កាយវិការ​នៅ​អូឡាំពិក

 

អ្នក​ប្រដាល់​អៀរឡង់ ​ប្រឈម​នឹង​ការ​ពិន័យ​ ​រឿង​​កាយវិការ​នៅ​អូឡាំពិក

 

អ្នក​ប្រដាល់​អៀរឡង់ ​ប្រឈម​នឹង​ការ​ពិន័យ​ ​រឿង​​កាយវិការ​នៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror