បើ​ចង់​រៀន​​មិន​បង់​ថ្លៃ​នៅ​ Don Bosco សិស្ស​ត្រូវ​​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ?

ដុនបូស្កូ (Don Bosco) ជា​អង្គការ​​​មិន​ស្វែង​រក​ប្រាក់​ចំណេញ ផ្ដោត​លើ​ការ​​បណ្ដុះ​បណ្ដាល​ជំនាញ ដែល​ជួយ​សិស្ស​ក្រីក្រ​កម្ពុជា​ជាច្រើន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។ តើ​សិស្ស​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ទើប​អាច​រៀន​សាលា​នេះ​បាន?

 

តោះ! ស្ដាប់​យុវជន ស្រុម ភារុណ រៀបរាប់…

 

 

​​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក Roel Soto តំណាង​មូលនិធិ Don Bosco ប្រចាំ​ភ្នំពេញ បើ​សិស្ស​​ចង់​រៀន​ជំនាញ​បច្ចេកទេស នៅ​សាលា​​នេះ ពួកគេ​ត្រូវ​បញ្ចប់​ថ្នាក់​ទី​៩ និង​ទី​ ១២ ជាមុន​សិន និង​ជា​សិស្ស​ក្រីក្រ។

 

លោក​បន្ត​ថា សិស្ស​ទាំងអស់ មិន​ត្រូវ​បាន​ឱ្យ​បង់​ថ្លៃ​ឡើយ ប៉ុន្តែ​លោក​ថា បើ​បង់​គឺ​បង់​ជា​វិភាគទាន តាម​លទ្ធភាព​ប៉ុណ្ណោះ ហើយ​ពេល​បញ្ចប់​ការ​សិក្សា សាលា​នឹង​ឱ្យ​ពួកគេ​ទៅ​ហាត់​ការងារ​នៅ​តាម​ក្រុមហ៊ុនផ្សេងៗ​នៅ​កម្ពុជា។

 

“…តាម​ជាក់ស្ដែង សិស្ស​ទាំង​អស់​ជា​សិស្ស​អាហារូបករណ៍ ប៉ុន្តែ​យើង​សុំ​ឱ្យ​ពួកគេ​បង់​ជា​វិភាគទាន…១០ដុល្លារ ១២ ដុល្លារ​ក្នុង​មួយ​ខែ…”។

 

 បើ​ចង់​រៀន​​មិន​បង់​ថ្លៃ​នៅ​ Don Bosco សិស្ស​ត្រូវ​​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ?

 

នៅ​ពេល​សួរ​ថា តើ​សាលា​ចំណេញ​អ្វី​ពី​ការ​ជួយ​សិស្ស? លោក Roel Soto ថ្លែង​ថា៖ “នៅ​ពេល​ពួកគេ (សិស្ស​) ធ្វើ​ការ​បាន​ល្អ ក្រុមហ៊ុន​ទាំងនោះ ​នឹង​ទទួល​សិស្ស​នៅ​ទីនេះ ទៅ​ធ្វើ​ការ​បន្ថែម​ទៀត”។

 

Don Bosco ជា​អង្គការ​ពឹង​លើ​ជំនួយ​សប្បុរស​ធម៌ ហើយ​ម្សិលមិញ​នេះ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​មួយ​នេះ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​​ក្រុមហ៊ុន​អចលនទ្រព្យ Shukaku Inc. ស្ដី​ពី​ការ​​បង្កើត​បន្ទប់​កុំព្យូទ័រ​មួយ និង​ផ្ដល់​អាហារូបករណ៍ ដល់​សិស្ស​ Don Bosco ២០នាក់ ក្នុង​រយៈ​ពេល​២​ឆ្នាំ ដែល​គម្រោង​នេះ ត្រូវ​ចំណាយ​អស់​ថវិកា​ប្រមាណ ៦៩០០០ ដុល្លារ​អាមេរិក។

 

តំណាង​មូលនិធិ Don Bosco បាន​និយាយ​ថា៖ “​អាហារូបករណ៍​នេះ នឹង​ជួយ​ឱ្យ​យុវជន​កម្ពុជា បាន​រៀនសូត្រ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ជាក់ស្ដែង…ដែល​ចាប់​ផ្ដើម​ជំរុញ​ឱ្យ​ពួក​យើង កសាង​អនាគត​កម្ពុជា​ចាប់​ពី​ពេល​នេះ​ត​ទៅ”៕

 

បើ​ចង់​រៀន​​មិន​បង់​ថ្លៃ​នៅ​ Don Bosco សិស្ស​ត្រូវ​​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ?

 

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ