លោក Duterte ថា ការ​គំរាម​ចាក​ចេញពី​UN គ្រាន់​ជា​រឿង​និយាយ​លេង​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-24-2016, 2:34 pm         169

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte ថា ការ​គំរាម​ចាក​ចេញពី​UN គ្រាន់​ជា​រឿង​និយាយ​លេង​​ក្រោយ​គំរាម​ចាក​ចេញពី​អង្គការសហប្រជាជាតិ និង​ទៅ​បង្កើត​អង្គការ​អន្តរជាតិ​ថ្មី​រួចមក បុរស​ខ្លាំង​ហ្វីលីពីន លោក Rodrigo Duterte បាន​ចេញមុខ​បកស្រាយ​ថា លោក​គ្រាន់តែ​និយាយ​កំប្លែង​លេង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​លោក ក៏​នៅតែ​មិន​ភ្លេច​រិះគន់​អង្គការសហប្រជាជាតិ​ដោយ​លោក​អះអាងថា មិនចេះ​បែបបទ​ពិធីការ ក្នុង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ជា​សមាជិក​លើ​បញ្ហា​អ្វីមួយ​។​

​ខណៈដែល​មិន​ពេញចិត្ត​នឹង​ការរិះគន់​របស់​អង្គការសហប្រជាជាតិ​ជុំវិញ​ការសម្លាប​ឧក្រិដ្ឋជន​គ្រឿ​ញៀន ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​គំរាម​នាំ​ហ្វីលីពីន​ចេញពី​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​បន្ទាប់ពី​មានការ​បកស្រាយ​ជុំវិញ​ការអធិប្បាយ​នេះ លោក Duterte បាន​ចេញមក​និយាយថា ការ​គំរាម​ចាក​ចេញពី​អង្គការសហប្រជាជាតិ គ្រាន់តែ​ជាការ​និយាយ​លេងសើច​ប៉ុណ្ណោះ​។  

​ក្នុង​បទ​សម្ភាស​ខ្លី​មួយ អ្នករាយការណ៍​ព័ត៌មាន​បាន​សួរ​លោក​ពី​ការ​គំរាម​ដកខ្លួន​ចេញពី​អង្គការសហប្រជាជាតិ ប្រធានាធិបតី​ហ្វីលីពីន ឆ្លើយតប​ថា​៖ «​តើ​អ្នក​អត់​យល់​ការនិយាយ​កំប្លែង​ទេ​អី​? បើ​ចេញ តើ​ឲ្យ​យើង​ទៅណា​?» នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន Inquirer​។

​មិនតែប៉ុណ្ណោះ លោក Duterte ក៏បាន​និយាយ​ឌឺដង​ឲ្យ​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ ដោយ​ហៅ​ប្រតិបត្តិការ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​ថា ជា​អំពើ​ប្រល័យពូជសាសន៍​ទៀតផង​។ ហើយ​លោក ក៏បាន​ប្រាប់​ឲ្យ​អង្គការសហប្រជាជាតិ គួរ​ធ្វើ​អ្វីដែល​ខ្លួន​គួរ​ធ្វើ ដោយបាន​និយាយថា ប្រមុខ​អង្គការសហប្រជាជាតិ បាន គី​មូ​ន គួរ​សរសេរ​សំបុត្រ​មកកាន់​លោក​ផ្ទាល់ ជុំវិញ​ការព្រួយបារម្ភ​ណាមួយ មិនមែន​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​ឡើយ​។

​ការ​គំរាម​ដកខ្លួន​ចេញពី​អង្គការសហប្រជាជាតិ កើតឡើង​បន្ទាប់ពី​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោកស្រី Agnes Callamar បង្ហាញ​ការព្រួយបារម្ភ ចំពោះ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​។ ទាក់ទិន​និង​រឿងនេះ លោក Duterte សង្កត់ធ្ងន់ថា លោកស្រី Callamar គួរ​ស្នើ​ទៅកាន់​ប្រមុខ UN ដើម្បី​សរសេរ​សំបុត្រ​ឲ្យ​លោក ព្រោះ​លោកស្រី​និយាយ​សំដៅ​ដល់​រដ្ឋាភិបាល​ប្រទេសមួយ​។​

​ប្រធានាធិបតី​ហ្វីលីពីន​អះអាងថា ការលើកឡើង​ការព្រួយបារម្ភ​ដោយផ្ទាល់​លើ​បញ្ហា​អ្វីមួយ ពិតជា​ឈ្លើយ​ណាស់​។ លោក​បន្តថា វា​គួរតែមាន​ថ្នាក់លើ ជា​អ្នកសរសេរ​សំបុត្រ​ឲ្យ​លោក​។ ប្រសិនបើ​លោក បាន គី​មូ​ន ទាក់ទង​លោក​ដោយផ្ទាល់ នោះ​លោក​នឹង​រៀបរាប់​ពី​រឿង អសមត្ថភាព​របស់ UN ដែល​មិនអាច​ការសម្លាប់​មនុស្ស​នៅ​ស៊ី​រី និង​កន្លែង​ដទៃទៀត​។ លោក Duterte ថែមទាំង​អះអាងថា លោក​នឹង​ស៊ើបអង្កេត​លោក បាន គី​មូ​ន វិញ ថា ហេតុអ្វី​បានជា​មិនអាច​បញ្ឈប់​ការចាប់​ពង្រត់​នៅ​នី​ហ្សេ​រី​យ៉ា​បាន​ទៀតផង​។​