Everton សម្លឺងតម្លៃខ្លួន ១៥លានផោនចំពោះខ្សែប្រយុទ្ធក្លិប Deportivo

ក្លិប Everton បានកំណត់យកកីឡាករ Lucas Perez Martinez របស់ក្លិបអេស្បាញ Deportivo La Coruna ជាខ្សែប្រយុទ្ធថ្មី ដើម្បីមកជួយគាំទ្រដល់កីឡាករ Romelu Lukaku។

Lucas-Perez-Martinez

លោក Steve Walsh ប្រធានផ្នែកបាល់ទាត់ គឺអ្នកស្ងើចសរសើរជាយូរមកហើយចំពោះកីឡាករ Lucas វ័យ ២៧ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទី ១៧គ្រាប់នៅក្នុងលីក La Liga កាលពីរដូវកាលមុន។​ ក្លិបអេស្បាញនេះ ទំនងជាដាក់តម្លៃខ្លួនកីឡាករនេះ ១៥លានផោន។

សូមបញ្ជាក់ថា កីឡាករ Lukaku ត្រូវបានគេរាយការណ៍ថា នឹងអាចត្រលប់ទៅកាន់ក្លិបចាញ់វិញ គឺតោខៀវ Chelsea ប៉ុន្តែក្រោយមកកីឡាករប៊ែលហ្សិចរូបនេះ បានសម្រេចចិត្តបន្តនៅកីឡដ្ឋាន Goodison Park នេះ យ៉ាងហោចណាស់មួយរដូវកាលទៀត៕

The post Everton សម្លឺងតម្លៃខ្លួន ១៥លានផោនចំពោះខ្សែប្រយុទ្ធក្លិប Deportivo appeared first on CamboSport.