Phil Jones បន្តនៅបិសាចក្រហម ទោះ Stoke City ចាប់អារម្មណ៍

កីឡាករ Phil Jones មានការ​ពេញចិត្ត​បន្ត​នៅ​ក្លិប​បិសាច​ក្រហម Manchester United ហើយ​លោក Jose Mourinho មិនមាន​បំណង ចង់ឃើញ​កីឡាករ​នេះ​ចាកចេញ​ឡើយ បើទោះបីជា​ក្លិប Stoke City ជា​ក្លិប​ចុងក្រោយ ដែល​បង្ហាញ​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​នេះ។

Phil-Jones

United បាន​ច្រានចោល​សំណើរ​ជាច្រើន​មកហើយ​នា​រដូវក្តៅ​នេះ ចំពោះ Jones ខណៈ​ជំហរ​របស់លោក Mourinho  បង្ហាញថា ខ្សែការពារ​កណ្តាល​រូបនេះ គឺ​គន្លឹះ​សំខាន់​ក្នុង​តំបន់​ការពារ​របស់លោក។

Jones មិនបាន​ជ្រើសរើស​ឲ្យ​ចូល​លេង ក្នុង​ពីរ​ប្រកួត​បើក​រដូវ​កាល​ទេ ប៉ុន្តែ​រូបគេ​ក៏​មិន​បារម្ភ ខណៈពេល​រូបគេ​និយាយថា រដូវ​កាល​ទើបតែ​ចាប់ផ្តើម។

Jones គឺ​កីឡាករ​វ័យក្មេង​បណ្តុះ​ចែ​ញ​ពី​ក្លិប Blackburn Rovers ដែល​ពេលនោះ គ្រូបង្វឹក​ក្លិប Stoke បច្ចុប្បន្ន លោក Mark Hughes និង​ជំនួយការ​គ្រូបង្វឹក លោក Mark Bowen កំពុង​នៅពេល​នោះដែរ។

លោក Bowen បាន​ទទួលស្គាល់ថា Stoke មានការ​ចាប់អារម្មណ៍​ចំពោះ Jones ដោយ​អះអាងថា ក្លិប​អាច​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ ប្រសើរ​ឡើងវិញ៕

The post Phil Jones បន្តនៅបិសាចក្រហម ទោះ Stoke City ចាប់អារម្មណ៍ appeared first on CamboSport.