បុរសពិការដើរគេចបង្គោល រអិលជើងធ្លាក់ចេញពីវេទិកាស្ថានីយ៍ ត្រូវរថភ្លើងមកដល់កិនស្លាប់

ប៉ូលីសក្នុងប្រទេសជប៉ុន បានចាប់ផ្តើមបើកការស៊ើបអង្កេត ក្រោយបុរសពិការភ្នែកម្នាក់បានធ្លាក់ចេញពីវេទិកាស្ថានីយ៍រថភ្លើង និងចូលលើផ្លូវដែក បណ្តាលឲ្យរថភ្លើងចូលមកដល់កិនស្លាប់យ៉ាងអាណោចអាធម ។

ប៉ូលីសតូក្យូនិយាយកាលពីថ្ងៃច័ន្ទថា បុរសអាយុ ៥៥ ឆ្នាំ ឈ្មោះ Naoto Shinada បានកំពុងដើរតាមគែមនៃវេទិកាស្ថានីយ៍រថភ្លើង ជាមួយសត្វឆ្កែនាំផ្លូវរបស់គាត់ នៅឯស្ថានីយ៍ Aoyama-itchome នៅពេលនោះ គាត់ក៏បានធ្លាក់ ។

វីដេអូពីកាមេរ៉ាឃ្លាំមើល បានបង្ហាញឲ្យឃើញថា បុរសវ័យចំណាស់នេះ ពុំត្រូវបានរុញចូលផ្លូវរថភ្លើងទេ ។ ប៉ុន្តែ គាត់បានព្យាយាមដើរគេចបង្គោលមួយដែលជាប់គាំងនឹងឥដ្ឋសំរាប់មនុស្សពិការភ្នែកសំគាល់ នៅពេលនោះ គាត់បានធ្លាក់ចេញពីវេទិកាតែម្តង ។

ទោះបីជាមន្ត្រីនៅស្ថានីយ៍ចុចប៊ុតុងសង្គ្រោះបន្ទាន់, តែពុំមានឱកាសគ្រប់គ្រាន់ ដើម្បីបញ្ឈប់រថភ្លើងដែលចូលមកដល់គាត់បានឡើយ ។

Shinada ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ, ប៉ុន្តែ គាត់បានស្លាប់ក្នុងរយៈពេល ៣ ម៉ោង ក្រោយមក ៕


Related Posts