សាលាឧទ្ធរណ៍បំបែក​​​សំណុំ​​​រឿង​​​កុបកម្ម​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ

កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍បានយល់ព្រមពិចារណាបំបែកសំណើចំនួនពីរដែលប្តឹងដោយមន្ត្រីគណបក្សសង្គ្រោះជាតិ១១នាក់ ដែលត្រូវផ្តន្ទាទោសពីបទដឹកនាំនិងចូលរួមកុបកម្មកាលពីឆ្នាំមុន ចំពោះការពាក់ព័ន្ធរបស់ពួកគេក្នុងការតវ៉ានៅឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ។ ភាគច្រើនបំផុតនៃមេធាវីការពារក្តីប្រាំបីនាក់របស់ចុងចោទមិនបានចូលរួមក្នុងសវនាការនៅតុលាការក្រុងភ្នំពេញទេ នៅពេលដែលតុលាការនេះកាត់ទោសកូនក្តីរបស់ខ្លួននៅខែកក្កដាឆ្នាំមុន។ តាំងពីពេលនោះមក ក្រុមមេធាវីបានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនោះ និងដោយឡែកពីគ្នា បានស្នើឲ្យសាលាឧទ្ធរណ៍ “ទុកជាមោឃភាព” នូវសាលក្រម ដោយផ្អែកលើមូលដ្ឋានថា អវត្តមានរបស់ខ្លួនបានធ្វើឲ្យសាលក្រមនោះខុសច្បាប់”។ លោក ប្លង់ សំណាង ចៅក្រមសាលាឧទ្ធរណ៍ កាលពីថ្ងៃអង្គារបានយល់ព្រមបំបែកសំណុំរឿងជាពីរ។ លោកបានមានប្រសាសន៍ថា “ក្នុងរយៈពេល១០ឆ្នាំដែលខ្ញុំធ្វើជាចៅក្រម ខ្ញុំមិនដែលជួបរឿងក្តីដូចនេះទេ”។ យ៉ាងណាក៏ដោយ ចុងចោទមិនអាចរួចខ្លួនបានទេ ប្រសិនបើសាលាឧទ្ធរណ៍នៅទីបញ្ចប់សម្រេចបដិសេធសាលក្រមនាឆ្នាំ២០១៥នោះ។ ប្រសិនបើសាលាឧទ្ធរណ៍សម្រេចទុកសាលក្រមជាមោឃៈ វានៅតែអាចជំនុំជម្រះសំណុំរឿងនេះដដែល ដូចសាលាដំបូងអ៊ីចឹង ក្នុងសំណុំរឿងនេះគឺតុលាការក្រុង។ ទោះជាដូចនេះក្តី លោក ជួង ជួងី មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្តីចុងចោទ បានស្វាគមន៍ការសម្រេចនេះ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើសាលាឧទ្ធរណ៍ទុកជាមោឃភាពនូវសេចក្តីសម្រេចរបស់តុលាការក្រុងនោះ សាលក្រមរបស់តុលាការក្រុងនឹងរលាយ ដូច្នេះយោងតាមច្បាប់ ចុងចោទអាចត្រូវដោះលែងឲ្យនៅក្រៅឃុំ”។ ទោះជាយ៉ាងនេះក្តី ក្នុងរបត់ចាស់ ចៅក្រម សំណាង បានមានប្រសាសន៍ថា ចុងចោទប្រាំមួយនាក់ក្នុងចំណោម១១នាក់ បានដាក់សំណើសុំសាលាឧទ្ធរណ៍ទុកសាលក្រមដំបូងនោះជាមោឃៈ។ លោក ជួងី […]

The post សាលាឧទ្ធរណ៍បំបែក​​​សំណុំ​​​រឿង​​​កុបកម្ម​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ appeared first on The Cambodia Daily.