មាន​សញ្ញា​លើស​អាស៊ីត និង​រលាក​សន្លាក់​ទាំង​នេះ ប្រុងខ្លួន​ឲ្យ​ហើយ​ទៅ​

មាន​សញ្ញា​លើស​អាស៊ីត និង​រលាក​សន្លាក់​ទាំង​នេះ ប្រុងខ្លួន​ឲ្យ​ហើយ​ទៅ​

សន្លាក់ និង​តម្រង នឹងរង​ការខូចខាត ដោយសារ​ជំងឺ​រលាក​សន្លាក់​ហ្កោ​ត (Gout)

ការឡើង​ជាតិ​អាស៊ីត ប្រៀប​ដូចជា​ការយក​ម្ជុល​ដ៏​ស្រួច ចាក់​ដោត​នៅក្នុង​សន្លាក់ ដែល​ធ្វើឲ្យ​សន្លា​ក់​របស់​អ្នក មាន​ការឈឺចាប់ ហើម ឡើង​ក្រហម តឹង​ណែន ខូច​ទ្រង់ទ្រាយ ហើយ​ករណី​ធ្ងន់ធ្ងរ លែង​កម្រើក និង​មិន​អាច​ធ្វើ​ចលនា​បាន​ទៀតផង​។ នេះ​ហើយ​ជា​រោគសញ្ញា​ចំបង នៃ​ជំងឺ​រលាក​សន្លាក់​ហ្កោ​ត​។​

​អាស៊ីត​អ៊ុយ​រិក ក៏​នឹង​ត្រូវ​ស្តុក​ទុក នៅក្នុង​តម្រងនោម ដែល​បង្កើតបាន​ជា​ដុំ​ថ្ម​យ៉ាង​ធំ​។ ថ្ម​ប៉ុន្មាន​ដុំ​នេះ​ទៀតសោត ក៏​អាច​បង្ក​ការឈឺចាប់ និង​ធ្វើឲ្យ​តម្រងនោម​របស់អ្នក ទទួលរង​ការខូចខាត​ផងដែរ ដូចជា បាត់បង់​មុខងារ ខូច​ទ្រង់ទ្រាយ ហើយ​តម្រងនោម ក៏​លែង​ច្រោះ​ជាតិពុល និង​កាក​សំណល់​ចេញពី​រាងកាយ ដែល​នេះ​គឺជា​មូលហេតុ នៃ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ និង​ជំងឺ​ខ្សោយ​តម្រងនោម​។​

ការ​ខ្សោយ ឬ​ខូចខាត​តម្រងនោម​បែបនេះ ពិតជា​បង្ក​គ្រោះថ្នាក់ និង​បញ្ហា​ជា​ច្រើន​ចំពោះ​សុខភាព ហើយ​ស្ថិត​ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នកជំងឺ​អាច​បាត់បង់​ជីវិត​គ្រប់ពេល​៕

ប្រភព ៖ Kidney.org
អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។