Fan Bingbing ជា​តារា​​សម្ដែង​ស្រី​អាស៊ី​រក​ប្រាក់​​បាន​ច្រើនលើស​គេ​ ទោះ​ធ្លាក់​ចំណូល​៤​លាន

ត្បិត​ក្នុង​បញ្ជី​ឈ្មោះ​តារា​សម្ដែង​ស្រី​លើ​ពិភពលោក​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦ ចេញ​ដោយ​ទស្សនាវដ្ដី Forbes  តារា​សម្ដែង​ចិន Fan Bingbingឈរ​លេខ​៥ តែ​ក្នុង​អាស៊ី​នាង​ជា​តារា​សម្ដែង​ដែល​រកចំណូល​​បាន​ច្រើន​ជាង​គេ។

 

Fan Bingbing ជា​តារា​​សម្ដែង​ស្រី​អាស៊ី​រក​ប្រាក់​​បាន​ច្រើនលើស​គេ​ ទោះ​ធ្លាក់​ចំណូល​៤​លាន

 

ទោះ​ជា​យ៉ាងណា ក្នុង​ឆ្នាំ​នេះ​តារា​វ័យ​៣៤​ឆ្នាំ​បាន​ធ្លាក់​ចំណូល​ប្រចាំ​ឆ្នាំ​ដល់​ទៅ​៤​លាន​ដុល្លារ ពោល​កាល​​២០១៥​រក​បាន​២១​លាន​ដុល្លារ​ ខណៈ​២០១៦ រក​បាន​ត្រឹម​១៧​លាន​ដុល្លារ​ប៉ុណ្ណោះ។ បញ្ជាក់​ឆ្នាំ​២០១៥ Fan Bingbing ស្ថិត​នៅ​លេខ​៤​​ក្នុង​បញ្ជី​នេះ ដោយ​ស្ថិត​លើ​តារា​ហូលីវូដ​ល្បី​ឈ្មោះ​​មួយ​ចំនួន​ដូច​ជា Jennifer Aniston និងAngelina Jolie ។

 

តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត តារា​សម្ដែង​ស្រី​បូលីវូដ Deepika Padukone ដែល​មិន​​ធ្លាប់​មាន​ឈ្មោះ​កំពូល​តារាសម្ដែង​​ស្រី​ទាំង​១០​ដែល​រក​ចំណូល​បាន​ច្រើន​លើ​លោក​ ក្នុង​ឆ្នាំ​នេះ​នាង​ឡើង​មក​លេខ​១០ ដោយ​រក​បាន​១០​លាន​​ដុល្លារ៕

 

Fan Bingbing ជា​តារា​​សម្ដែង​ស្រី​អាស៊ី​រក​ប្រាក់​​បាន​ច្រើនលើស​គេ​ ទោះ​ធ្លាក់​ចំណូល​៤​លាន

Deepika Padukone

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ usatoday
​​