Tiffany នឹង​អវត្តមាន​​ក្នុង​ដំណើរ​កម្សាន្ត​គម្រប់​ខួប​២០​ឆ្នាំ​របស់ SM

យោង​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​កូរ៉េ តារា​ចម្រៀង Tiffany សមាជិក​ក្រុម​ចម្រៀង Girls’ Generation នឹង​អវត្តមាន​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​កោះ Hawai ជាមួយ​នឹង​ផលិតកម្ម SM នោះ​ទេ។

 

Tiffany នឹង​អវត្តមាន​​ក្នុង​ដំណើរ​កម្សាន្ត​គម្រប់​ខួប​២០​ឆ្នាំ​របស់ SM

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sposts Chosun របស់​កូរ៉េ​បាន​រាយការណ៍​ថា តារា​ចម្រៀង Tiffany ដែល​ជា​សំឡេង​ឯក​ប្រចាំ​ក្រុម Girls’ Generation នឹង​ចំណាយ​ពេល​ខាង​មុខ​ដើម្បី​គិត​ពិចារណា​ពី​កំហុស​របស់​ខ្លួន ដោយ​នឹង​មិន​ចូល​ក្នុង​ដំណើរ​កម្សាន្ត​របស់​ក្រុមហ៊ុន​នោះ​ទេ។ “Tiffany ដែល​បាន​បង្ក​រឿង​ចម្រូងចម្រាស​មុន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ទាក់ទិន​នឹង​រឿង​ទង់ជាតិ​ព្រះអាទិត្យ​រះ​នោះ នឹង​មិន​មាន​វត្តមាន​នៅ​ក្នុង​ដំណើរ​កម្សាន្ត​គម្រប់​ខួប​២០​ឆ្នាំ​របស់​ផលិតកម្ម SM Entertainment នោះ​ទេ”។ប្រភព​ខាង​លើ​ឲ្យ​ដឹង។

 

បើ​តាម​ការ​គ្រោង​ទុក គ្រប់​សិល្បករ​និង​បុគ្គលិក​របស់​ក្រុមហ៊ុន SM នឹង​ចេញ​ដំណើរ​ទៅ​ដើរ​លេង​នៅ​កោះ Hawai សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា​ខាង​មុខ ដើម្បី​អបអរ​ខួប​លើក​ទី​២០​របស់​ផលិតកម្ម​ចម្រៀង​នេះ​៕

 

Tiffany នឹង​អវត្តមាន​​ក្នុង​ដំណើរ​កម្សាន្ត​គម្រប់​ខួប​២០​ឆ្នាំ​របស់ SM

 

ចុចអាន៖Tiffany អាជីព​រង្គោះរង្គើ​ហៅ​លែង​ឮ​ក្រោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​ជីវិត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop