អបអរសាទរ! Linda Chung សម្រាលកូនដោយសុវត្ថិភាព

6 Videos


តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ Linda Chung បានសម្រាលកូនដោយសុវត្ថិភាព នៅប្រទេសកាណាដាកាលពីពេលថ្មីៗកន្លងទៅនេះ ។

អបអរសាទរ! Linda Chung សម្រាលកូនដោយសុវត្ថិភាព

យោងតាមសារព័ត៌មានហុងកុងដ៏ល្បីឈ្មោះ គេបានដឹងថា តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ បានសម្រាលកូននៅមន្ទីរពេទ្យ B.C Women នៅទីក្រុង Vancover ប្រទេសកាណាដាកាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦ ។ យ៉ាងណាក្តី ព័ត៌មានជាក់លាក់ពីភេទកូននាងពុំទាន់ត្រូវបង្ហាញឡើយ តែបើតាមពាក្យចចាមអារ៉ាម កូននោះគឺកូនស្រី ។

អបអរសាទរ! Linda Chung សម្រាលកូនដោយសុវត្ថិភាព

តារាសម្តែងស្រីដែលធ្លាប់ឆ្លងកាត់ខ្សែភាពយន្តជាច្រើនរូបនេះបានចុះអេតាស៊ីវិលយ៉ាងសម្ងាត់ជាមួយអ្នកជំនួញ Jeremy Leung កាលពីឆ្នាំមុន ទើបក្រោយមកនៅខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ទើបពួកគេបានប្រារព្ធពិធីមង្គលការយ៉ាងគគ្រឹកគគ្រេង ។ ក្រោយមកនៅខែឧសភា នាង Linda ក៏បានប្រកាសព័ត៌មានមានផ្ទៃពោះ ដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

អបអរសាទរ! Linda Chung សម្រាលកូនដោយសុវត្ថិភាពអបអរសាទរ! Linda Chung សម្រាលកូនដោយសុវត្ថិភាពអបអរសាទរ! Linda Chung សម្រាលកូនដោយសុវត្ថិភាព