មាន​ផ្ទៃពោះ​ហើយ ហេតុ​អ្វី​គួរ​បន្ត​រួម​ភេទ​ទៀត​?

មាន​ផ្ទៃពោះ​ហើយ ហេតុ​អ្វី​គួរ​បន្ត​រួម​ភេទ​ទៀត​?

សូម​អបអរសាទរ ដែល​អ្នក​មាន​ផ្ទៃពោះ ប៉ុន្តែ តើ​អ្នកនឹង​គិតថា ត្រូវ​បោះបង់​រឿង​លើ​គ្រែ​ចោល​មែន​ទេ​? បើ​មែន​នោះ អ្នក​ពិតជា​គិត​ខុស​ហើយ ពីព្រោះ ការ​មាន​ផ្ទៃពោះ មិនមែន​ជា​សត្រូវ នឹង​ការ​រួមភេទ​នោះទេ ហើយ​បើ​អ្នក​បាត់បង់​វា វា​នឹង​ធ្វើឲ្យ​ជីវិត​គូ​របស់​អ្នក មាន​បញ្ហា​រកាំរកូស​ជា​មិនខានឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ អ្នក​អាច​រួម​ភេទ​បាន ហើយ​វា​ពិតជា​មាន​សុវត្ថិភាព រហូត​ដល់​ត្រីមាស​ទី​បី នៃ​ការ​មាន​ផ្ទៃពោះ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​សំខាន់បំផុត ដែល​អ្នក​គួរ​បន្ត​ការ​រួមភេទ​។​

១. បង្កើន​ភាពជិតស្និទ្ធ និង​សេចក្តីស្នេហា​របស់​អ្នក​
បារី​ធ្លាប់​ជក់​! របស់​ធ្លាប់ប្រើ​! អាហារ​ធ្លាប់​ញ៉ាំ​! ... បើ​បញ្ឈប់​តែម្តង វា​នឹង​បង្ក​ជា​បញ្ហា​ធំ​បាន​យ៉ាង​ងាយ ជាពិសេស មនុស្ស​ប្រុស ... តើ​អ្នក​គិតថា គេ​អាច​ទៅរក​សេវា​ក្រៅ​ដែរឬទេ ពេល​អ្នក​ផ្តាច់រ​បប​របស់​គាត់​? យ៉ាងណាមិញ សិច ពេល​មាន​ផ្ទៃពោះ ពិតជា​ជួយ​រក្សា​ចំណង​ស្នេហា និង​ធ្វើឲ្យ​អ្នក​ទាំងពីរ ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​។​

២. ស្វែងយល់​ពី​ស្ទីល ឬ​ក្បាច់​ថ្មីៗ​
ក្បាច់​ធម្មតាៗ ប្រហែល​ជា​ធ្វើឲ្យ​អ្នកធុញ​ហើយ ដូច្នេះ ពេល​មាន​ផ្ទៃពោះ ស្ទីល​ចាស់ ក៏​ប្រហែលជា​មិន​មាន​សុវត្ថិភាព សម្រាប់​អ្នក​ទៀតឡើយ ដូច្នេះ អ្នក​ទាំង​ពីរ​នឹង​ស្វែងរក ស្ទីល​ប្លែកៗ ដែល​អ្នក​ទាំង​ពីរ​មិន​ធ្លាប់ប្រើ​។​

៣. អារម្មណ៍​ប្លែក​
ពេល​មាន​ផ្ទៃពោះ ស្ត្រី​នឹង​មាន​ការផ្លាស់ប្តូរ​ជាច្រើន រួម​ទាំង​អារម្មណ៍​លើ​គ្រែ​ផងដែរ ដូច្នេះ បើ​អ្នក​មាន​សកម្មភាព​បែប​នេះ ថា​មិន​ត្រូវ អ្នក​នឹង​ទទួលបាន នូវ​បទពិសោធន៍ និង​អារម្មណ៍​ថ្មីៗ ដែល​អ្នក​មិន​នឹកស្មាន​ដល់​។​

៤. ការ​ដល់​ចំណុចកំពូល​ស្ងប់ស្ងាត់​
ពេល​ឈានដល់​ចំណុច​កំពូល រាងកាយ​របស់​អ្នក នឹង​បញ្ចេញ oxytocin ដែល​ជា​អ័រម៉ូន​ផលិត endorphins ហើយ​វា​នឹង​ធ្វើឲ្យ​អ្នក​រីករាយ ហើយ​រំភើប​ញាប់​ញ័រ​។ បើ​អ្នក​ឈឺចាប់ មាន​កង្វល់ ស្ត្រេ​ស ឬ​មិន​មាន​អារម្មណ៍​ល្អ ការ​រួមភេទ ពិតជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​៕

ប្រភព ៖ Fitpregnancy
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។