មិន​ចង់​មាន​បញ្ហា កុំ​បង្ហោះ​រូប​កូន ពេល​នៅ​សាលារៀន​ ​

មិន​ចង់​មាន​បញ្ហា កុំ​បង្ហោះ​រូប​កូន ពេល​នៅ​សាលារៀន​ ​

សម័យ Facebook មនុស្ស​គ្រប់​ច្រើន​តែ​រពឹសដៃ ថត​ភ្លាម បង្ហោះ​ភ្លែត ... ដោយ​មិន​បាន​គិត​ច្រើន​ឡើយ​។ ប្រការ​មួយ​ដែល​អ្នក គួរ​យកចិត្តទុកដាក់ មុន​នឹង​បង្ហោះ​រូប​កូន​នោះ គឺ​ពេល​គេ​នៅ​សាលា ឬ​ថ្នាក់រៀន​។ ហេតុ​អ្វី​ទៅ​?

​ការថតរូប​កូន នៅ​សាលារៀន ប្រហែលជា​មាន​ជាប់ រូបថត​ក្មេង​ដទៃទៀត ហើយ​ច្បាស់​ណាស់ អ្នក​មិន​ប្រាកដថា ឪពុក​ម្តាយ​របស់​ពួកគេ ចង់​ឃើញ​រូប​កូន​របស់​គេ នៅលើ Facebook ឬក៏​អត់​នោះទេ ... ដូច្នេះ វា​បង្ក​ជា​បញ្ហា​បាន​។​

យ៉ាងណាមិញ វា​ក៏​អាច​ជាប់ទាក់ទង ទៅ​នឹង​សាលារៀន​ដែរ ពីព្រោះ សាលា​មួយចំនួន មិន​ចង់​បង្ហាញ​ផ្ទៃក្នុង ឬ​រូបថត​កន្លែង​ណាមួយ នៅក្នុង​សាលា​របស់​ពួកគេ​ឡើយ​។​

ការ​បង្កោះ​រូប​ថតកូន ក៏​ប្រហែលជា​មិន​មាន​សុវត្ថិភាព សម្រាប់​អ្នក និង​កូន​របស់​អ្នក​ផងដែរ ពិសេស ចំពោះ​មនុស្ស​ដែល​មិនសូវ​ពេញចិត្ត ឬ​មាន​ជម្លោះ​នឹង​អ្នក ពីព្រោះ គេ​នឹង​ដឹង​អំពី​ទីតាំង ឬ​សកម្មភាព​របស់​អ្នក គ្រប់​ពេល​ដែល​អ្នក​បង្ហោះ​រូប​កូន​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។