ទៀតហើយ មនុស្សម្នាក់ត្រូវបានស្លាប់បាត់បង់អាយុជីវិតនិង ៣០នាក់ ផ្សេងទៀតបានកំពុងរងរបួសដោយសារការបន្ទុះគ្រាប់បែកនៅថៃកាលពីយប់ម៉ិញ

(ក្រុងបាងកក)៖​ ប្រជាជនថៃម្នាក់ បានត្រូវបានសម្លាប់ ​និង៣០នាក់ផ្សេងទៀត​ បានកំពុង រងរបួស  ​ដោយគ្រាប់បែកពីរគ្រាប់បានផ្ទុះឡើង​ កាលពីយប់ថ្ងៃ ២៣ឈានចូល ២៤ សីហានេះ ​ប៉ូលីសបាននិយាយថា ​ការបន្ទុះនេះកើតឡើង ​ក្បែរទៅនឹង ​សណ្ឋាគារមួយ ​នៅភាគខាងត្បូង​ ឆ្នេរសមុទ្រ ​នៅក្នុងក្រុង Pattani ​នេះបើយោងទៅលើគេហទំព័រ channelnewsasia។​
ការផ្ទុះទីមួយ​ គឺស្ថិតឩទ្យាន មួយនៅខាងក្រោយឈាង ​ ខាងត្បូង នឹងសណ្ឋាគារ ​នេះបើតាមការបញ្ជាក់ពីប៉ូលីស​ ប្រាប់ទៅកាន់ ​គេហទំព័រពត៌មាន Reuters ​នៅថ្ងៃពុធនេះ។​ អ្នកស្លាប់និងរបួសសុទ្ធតែ ​ជាជនជាតិថៃ មិនមានអ្នកបរទេសនោះទេ។​​រីឯគ្រាប់បែកទីពីរ ​បានផ្ទុះឡើង ​​ចេញពីឡានដឹក​ទំនិញមួយ ​​ដែលចតចោល​​ នៅផ្លូវចូលមុខសណ្ឋាគារ​ ​ទល់គូទនឹងហាងខារ៉ាអូខេក្លិបកម្សាន្ត​ ​ហើយជាលទ្ធផលឃើញថា ​​មនុស្សម្នាក់បានស្លាប់និង៣០ផ្សេងទៀត រងរបួស ​​នេះបើតាមការបញ្ជាក់របស់ប៉ូលីស។​​
ទោះបីជាយ៉ាងណាក៏ដោយ​ ការស៊ើបអង្កេតរបស់ប៉ូលីស​ ការវាយប្រហារ ​នូវដើមខែនេះ​ អ្នកដែលនៅពីក្រោយនៃការបន្ទុះ ​គ្រាប់បែកនោះ​ ត្រូវបានគេជឿថា​ ជាពួកអ៊ីស្លាមដែលមកពីភាគខាងត្បូងប្រទេស៕​
កញ្ញា
Channel Newsasia