នេះជាអ្វីដែលមនុស្សស្រីគួរធ្វើ និងមិនគួរធ្វើ​ពេលមាន​ផ្ទៃពោះ

ជាការ ពិតណាស់ ពេលមានផ្ទៃពោះជាពេលវេលាពិសេសមួយនៅក្នុងឆាកជីវិតរបស់មនុស្សស្រី ប៉ុន្តែមានទង្វើមួយចំនួនដែលស្ត្រីគ្រប់រូបគួរតែស្វែងយល់ ដើម្បីកុំឱ្យមានបញ្ហាដល់កូនក្នុងផ្ទៃ។ ខាងក្រោមនេះ ជាគំនិតទូទៅដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើ និងត្រូវចៀសវាងក្នុងកំឡុងពេលពរពោះ ៩ខែ៖

នេះជាអ្វីដែលមនុស្សស្រីគួរធ្វើ និងមិនគួរធ្វើ​ពេលមាន​ផ្ទៃពោះ

ទី១៖ ត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់អ្នកជំនាញ។ ណាត់ជួបជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យ និងធ្វើគម្រោងសម្រាប់ដំណាក់កាលខុសៗគ្នានៃការឆ្លុះមើលផ្ទៃពោះ(ស្តាប់រលកសម្លេង, តាមដានទម្ងន់របស់អ្នកម្តាយ និងការលូតលាស់របស់គភ៌, ពិនិត្យមើលសុដន់ និងកស្បូន…)។ អ្វីៗគ្រប់យ៉ាងត្រូវដំណើរការតាមធម្មតា ប៉ុន្តែថ្ងៃដែលណាត់ជួបនឹងវេជ្ជបណ្ឌិតក៏ទទួលបានថ្នាំសម្រាប់អ្នក ម្តាយដែលចង់ក្អួត, វិលមុខ, អស់កម្លាំង, ឈឺពោះ, កន្ត្រាក់សាច់ដុំស្បូន… ផងដែរ។

ទី២៖ ជាឱកាសធ្វើការសម្រេចចិត្តលើទីកន្លែងសម្រាល, រៀបចំគម្រោងមុនពេលសម្រាលកូន និងទិញសម្លៀកបំពាក់សម្រាប់ទារក និងអ្នកម្តាយ។

ថាមពល៖ ទទួលទានអាហារឱ្យាមានតុល្យភាពជំនួយដល់សុខភាព។ អ្នកអាចណាត់ជួបនឹងអ្នកជំនាញផ្នែកអាហារ ដើម្បីបង្កើនការទទួលទានសារធាតុចិញ្ចឹមសំខាន់ៗ ជួយដល់ការលូតលាស់របស់គភ៌ ឬចេញវេជ្ជបញ្ជាឱ្យទទួលទានជាតិកាល់ស្យូម, វីតាមីន D និងជាតិដែក។ អ្នកម្តាយត្រូវកាត់បន្ថយការទទួលទានកាហ្វេ និងតែ។ អ្នកត្រូវពិសារទឹកឱ្យបានច្រើន។ ការទទួលទានអាហារមានជាតិផ្អែម និងមានជាតិខ្លាញ់ត្រូវមានកំណត់។ អ្នកអាចទទួលទាននៅពេលឃ្លាន។ អ្នកគួរទទួលទានអាហារពេលព្រឹកដូចជា៖ នំប៉័ង, គ្រាប់ធញ្ញជាតិ, ផ្លែឈើ, ផលិតផលប្រចាំថ្ងៃ វាអាចជួយការពារពីភាពវិលមុខ។

ហាត់កីឡា ៖ នៅក្នុងការធ្វើសកម្មភាពរាងកាយដូចជា លើកដុំដែក, ដើរ, ត្រៀមខ្លួនសម្រាប់សម្រាលកូន, ធ្វើយូហ្គា…គ្រប់យ៉ាងទាំងអស់នេះសុទ្ធតែល្អ តែការហាត់កីឡានេះត្រូវមានកំណត់ ហើយអ្នកត្រូវលែងខ្វល់ខ្វាយពីការហាត់កីឡាទាំងអស់នេះទៀត។ អ្នកអាចបោសសម្អាតផ្ទះ។ អ្នកត្រូវឈររាល់កិច្ចការងារផ្ទះដូចជា បូមធូលី, លាងចាន, ជូតឥដ្ឋ, សម្អាតបន្ទប់ទឹក… ហើយអ្នកអាចអង្គុយបានកាន់តែឆាប់កាន់តែល្អ ដើម្បីចិតបន្លែ, ចម្អិនអាហារ, អ៊ុតខោអាវ…។

អ្នកអាចបង្កាត់ភ្លើងស្នេហ៍ក្នុងកំឡុងពេលមានផ្ទៃពោះបាន នៅពេលដែលអ្នកចង់។ ក្នុងកំឡុងពេលមានផ្ទៃពោះ និងឡើងទម្ងន់ គូស្នេហ៍ទាំងពីរត្រូវប្រើក្បាច់ស្រួលៗ។

អ្វីដែលស្ត្រីមានផ្ទៃពោះមិនគួរធ្វើ

កម្រិតថាមពល៖ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអ្វីៗតាមចិត្តចង់នោះឡើយ លើកលែងតែរបស់ទាំងអស់នោះត្រូវបានចេញតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ អ្នកមិនត្រូវទទួលទានផ្លែស្ទ័របឺរី ឬទឹកដោះគោជូរ ព្រោះវាអាចប៉ះពាល់អាក្រក់ចំពោះគភ៌ក្នុងផ្ទៃ។ អ្នកគួរតែទទួលទានអាហារ ១ថ្ងៃ ២ពេលទើបល្អ ព្រោះជាតិកាឡូរីនឹងមិនឡើងទ្វេដង, មិនបណ្តាលឱ្យឡើងទម្ងន់។ គួរទទួលទានដូចជា សាច់, បន្លែ, ត្រី, ទឹកដោះគោ និងប្រូម៉ា ដើម្បីការពារពីជំងឺ៕

ប្រភព ៖ khmerpropey

  • នេះជាអ្វីដែលមនុស្សស្រីគួរធ្វើ និងមិនគួរធ្វើ​ពេលមាន​ផ្ទៃពោះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:សុខភាព
Tags: