ប្រាសាទ ដាវីន ប្រលែង​រាង​ដ៏​សិច​ស៊ី ពី​អូស្រ្តាលី ក្រោយ​ចេញ​ពីកម្ពុជា​ជិត១០​ឆ្នាំ ព្រោះ​តែ​ជន​អនាមិក គំរាម​ផ្ដាច់​ជីវិត​ដោយ​គ្រាប់​បែក

(អូស្រ្តាលី)​៖ ទស្សនិកជន ពិតជានៅចាំបានថា ស្រីស្អាត ប្រាសាទ ដាវីន ​ក្នុងវ័យ១៧ឆ្នាំ ប្រាសាទ ដាវីន ​មានឈ្មោះកំណើត វ៉ែន ដាវីន បានចូលប្រឡូក​​ក្នុងវិស័យសិល្បៈ តាមរយៈការប្រឡង Freshe Girl ក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ៣។ ប៉ុន្តែអ្វីដែលធ្វើឲ្យស្រីស្អាត មានឈ្មោះ​ល្បីម្នាក់នេះ ត្រូវឃ្លាតឆ្ងាយពីសិល្បៈ រហូតមកដល់សព្វថ្ងៃនេះ ព្រោះតែការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីនាងជួបប្រទះនូវរឿងរ៉ាវ ជនអនាមិកបង្កៃគ្រាប់បែកក្នុងផ្ទះរបស់នាង កាលពីអំឡុងឆ្នាំ២០០៨ ធ្វើឲ្យនាងជម្លៀសខ្លួនចេញពីប្រទេសកម្ពុជា តាំងពីពេលនោះមក​។

ជាមួយនឹងរាងខ្ពស់​ស្រឡះ រហូតដល់១,៧៥ម. តារាសម្បុរស្រអែម និងមានទម្រង់មុខដូចនារី​​បែបបស្ចិមប្រទេស នាង ប្រសាទ ដាវីន បានដើរលើវិថីសិល្បៈ​គួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលជំរុញឲ្យគេស្គាល់​នាង កាន់តែច្បាស់នោះ គឺតាមរយៈការថតរូប និងការដើរបង្ហាញម៉ូដ ដែលនៅពេល​នោះ សូម្បីតែតារាជើងចាស់​មួយចំនួន ក៏ស្ទើរតែមិនអាចទប់ជាប់ នឹងទេពកោសល្យសិល្បៈ​​របស់នាងដែរ។

ខណៈដែលភាពល្បីល្បាញ កំពុងតែហក់ឡើងខ្ពស់ នៅក្នុងឆ្នាំ២០០៨ តារារូបនេះ ក៏មានឱកាសបាន ទៅសម្តែងនៅ​ប្រទេសបារាំង។ ស្របគ្នានឹងការចាកចេញ ពីប្រទេសមិនទាន់បាន១សប្តាហ៍ផង ស្រាប់តែមានជនអនាមិក បានយកគ្រាប់បែក និងគ្រាប់កាំភ្លើង ភ្ជាប់ជាមួយសំបុត្រមួយច្បាប់ បោះចូលទៅក្នុងផ្ទះ​របស់នាង នៅថ្ងៃទី១៦​កញ្ញា ឆ្នាំ២០០៨ ដើម្បីជាការគំរាម និងប៉ុនប៉ងដល់អាយុជីវិតនាង និងគ្រួសារ។

ទោះបីជាមានឪពុកជាមន្ត្រីយោធាក៏ដោយ ក៏ភាពភ័យខ្លាច នៅតែកើតមានចំពោះ ប្រាសាទ ដាវីន និងក្រុមគ្រួសារដដែល ហើយករណីនេះ​បានតម្រូវឲ្យដាវីន ត្រូវភៀសខ្លួន ទៅក្រៅប្រទេសជាច្រើនឆ្នាំ ទើបតែនៅពេលនេះ ដែលនាងហ៊ានចេញមុខ នៅប្រទេសអូស្ត្រាលី និងហ៊ានវិលមកកម្ពុជា​ជាថ្មី។

អ្នកនៅប្រទេសអូស្ត្រាលី និយាយថា ការរស់នៅរបស់ ប្រាសាទដាវីន មានជីវភាពធូរធារធម្មតា ព្រោះនាងមានការងារ​ធ្វើ បានទទួលការទំនុកបម្រុង ពីស្វាមី​និងក្រុមគ្រួសារទាំងស្រុង ហើយតារារូបនេះ ក៏ប្រហែលជាលែងចង់ មករស់នៅស្រុកខ្មែរវិញដែរ ព្រោះនាងកំពុងរៀបចំ គ្រួសារដ៏ល្អមួយនៅទីនោះ​។ ក្រៅពីមានជីវភាពធូរធា រូបសម្រស់​នាង ក៏មិនធម្មតា ពិសេស​នាង បានព្រលែងខ្លួន ក្នុងឈុតហែលទឹក ហើយបានលេងយោហ្គា ដែលជាកីឡាកាយវប្បកម្ម សម្រាប់នារីៗ ហើយរូបរាង​នាង នៅតែសិចស៊ីខ្លាំង មិនចាញ់ជំនាន់​នាង ប្រឡូកសិល្បៈកាលពី៨ឆ្នាំមុនឡើយ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload