ចាប់ខ្លួន​ប៉ាគីស្ថាន២នាក់ និងខ្មែរម្នាក់​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ប៉ា​គី​ស្ថាន២​​នាក់ និង​ស្រី្ត​ខ្មែរ​ម្នាក់ ត្រូវ​​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ ។ ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​សីហា ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ពីរ​នាក់ ត្រូវ​​ឃាត់ខ្លួន​បន្ទាប់​ពី​​​ធ្វើ​សកម្មភាព​នាំ​ជន​រង​គ្រោះ​៤​នាក់​ (ស្រី​៣​នាក់) ​​បំរុង​ចេញ​ទៅ​ក្រៅប្រទេស កាលពី​យប់​ថ្ងៃ​២១ ​សីហា ២០១៦ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ ​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​ឈ្មោះ NIAZ AHMED អាយុ​៥៥​ឆ្នាំ និង​​ម្នាក់​​ឈ្មោះ YAZEF AHMED​ អាយុ​២៤​​ឆ្នាំ ។

ក្រោយ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ ទើប​ស្រាវជ្រាវ​បន្ត លុះដល់​ថ្ងៃ​ទី​២២ សីហា ​សហការ​ជាមួយ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត ​ជា​មេខ្យល់​ឈ្មោះប៊ិ​ន ញ៉ អាយុ៧២​ឆ្នាំ នៅ​ចំណុច​ឃុំរ​ការ​ព​៥ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​