តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ បន្ទាប់ពីស្លាប់?

មនុស្សគ្រប់រូបគេចមិនផុតពីសេចក្តីស្លាប់នោះឡើយ ព្រោះនេះគឺជាច្បាស់របស់ធម្មជាតិដែលបានតាក់តែងមក។ ប៉ុន្តែតើអ្នកដឹងទេថា បន្ទាប់ពីការស្លាប់នឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយ?

តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ បន្ទាប់ពីស្លាប់?

បន្ទាប់ពីបេះដូងឈប់ដើរ ខ្លួនប្រាណចាប់ផ្តើមស្អុយរលួយបន្តិចម្តងៗ ប្រសិនបើគ្មានវិធានការចាក់បារ៉ត ឬក្លាសេដោយប្រើទឹកកកទេនោះ។ ហើយខាងក្រោមនេះ គឺជាការពន្យល់លម្អិតអំពីដំណើរការនេះ៖

ក្នុងរយៈពេលពីរបីវិនាទី៖ សកម្មភាពនឹងរុញច្រានទៅខួរក្បាល បន្ទាប់មកនឹងត្រូវបានបញ្ឈប់។ សីតុណ្ហភាពរាងកាយចាប់ផ្តើមធ្លាក់ចុះជាលំដាប់ប្រមាណជា ១.៦ 1.6 Degrees Fahrenheit ក្នុងមួយម៉ោង រហូតដល់ត្រជាក់។ក្នុងពេលប៉ុន្មាននាទី៖ កោសិកានឹងចាប់ផ្តើមស្លាប់បណ្តើរៗពីព្រោះកង្វះអុកស៊ីសែន បន្ទាប់មកវាចាប់ផ្តើមដាច់ និងធ្លាយ ហើយភាពហើមនឹងចាប់ផ្តើមកើតមានឡើយបន្តិចម្តងៗ។

ក្នុងពេលច្រើនម៉ោង៖ ជាតិកាល់ស្យូមដែលមាននៅក្នុងសាច់ដុំចាប់ផ្តើមបង្កទៅជារឹង និងរលាកកកិតនៅពេលដែលការស្លាប់បានប្រមាណជា ៣៦ម៉ោង។ ទីបំផុតសាច់ដុំចាប់ផ្តើមរីក បណ្តាលឱ្យរាងសាកសពបព្ចេញកាកសំណល់ និងហៀរទឹករងៃចេញមក។ក្នុងពេលពីរបីថ្ងៃ៖ សាកសព្វចាប់ផ្តើមហើមឡើងពណ៌ខៀវ ព្រោះអង់ស៊ីមនៅខាងក្នុងចាប់ផ្តើមរំលាយសរីរាង្គខ្លួនឯងជំនួយដល់បាក់តេរី ហើយធ្វើឱ្យមានក្លិនមិនល្អភាយចេញមក។

ក្នុងពេលប៉ុន្មានសប្តាហ៍៖ ដង្ហូវ និងពពួកស្អិតជាច្រើនចាប់ផ្តើមស៊ីសាកសព្វ។ ដង្ហូវប្រភេទនេះអាចរំលាយសាកសពហែលជា ៦០%ក្នុងពេលមួយសប្តាហ៍។ សាកសព្វនឹងប្រែទៅជាពណ៌ស្វាយ ហើយប្រែទៅជាពណ៌ខ្មៅនៅពេលដែលបាក់តេរិបន្តការរំលាយ។ក្នុងពេលច្រើនខែ៖ ប្រសិនបើសីតុណ្ហភាពសាកសព្វនៅ ១០ អង្សាសេ វាត្រូវចំណោយពេលប្រហែលជា ៤ខែក្នុងការបំបែកជាលិកាទន់ៗ ហើយទីបំផុតនៅតែលលាដ៍ក្បាលប៉ុណ្ណោះដែលអាចរក្សាទ្រង់ទ្រាយបាន៕

ប្រភព ៖ khmerpropey

  • តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ បន្ទាប់ពីស្លាប់?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/24  Category:ចំនេះដឹង
Tags: