ហុងដា រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ ដោយ​​ក្បួន​ដង្ហែ​ម៉ូតូ

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា​ (N.C.X HONDA) បាន​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​រួមគ្នា​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​ឈ្មោះ HONDA SAFETY  CARAVAN 2016 ។ ដំណើរ​កម្សាន្ត​នេះគឺ​ជា​ក្បួន​ដង្ហែ​ម៉ូតូ​ហុងដា​ដ៏​ធំ​ប្រចាំ​ឆ្នាំ២០១៦ រៀបចំ​ឡើងនៅ៣ទីតាំងផ្សេងគ្នា ​ក្រោម​ប្រធាន​បទ «សុវត្ថិភាព​ក្នុង​ការ​បើកបរ​ដោយ​ពាក់​មួក​សុវត្ថិភាព»

 

ហុងដា រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ ដោយ​​ក្បួន​ដង្ហែ​ម៉ូតូ

 

នេះ​គឺ​ជា​កម្មវិធី​ក្បួន​ដង្ហែ​ដ៏​ធំ និង​អស្ចារ្យ ដែល​មាន​ចំនួន​ម៉ូតូ​ជា​ច្រើន និង​គ្រប់​ម៉ូឌែល​របស់​ក្រុមហ៊ុន​ហុងដា​បាន​ចូលរួម​ដង្ហែ​ដូចជា៖ Honda  Dream, Honda Scoopy, Honda Wave, Honda Click, Honda Moove, Honda MSX សរុប​ទាំងអស់​ជាង1500 ម៉ូតូ ដែល​មាន​អ្នក​ចូល​រួម​ជាង3000នាក់ មក​ពី​បណ្តា​ខេត្ត-ក្រុង​ទូទាំង​ប្រទេស។

 

លើក​ទី១៖ នាថ្ងៃទី ៧ និង ៨ ឧសភា ក្បួន​ដង្ហែ​ចេញ​ពី​ភ្នំពេញ ទៅ វី​គីរីរម្យ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ជាមួយ​នឹង​បរិយាកាស​គេង​​បោះ​តង់។

 

ហុងដា រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ ដោយ​​ក្បួន​ដង្ហែ​ម៉ូតូ

 

លើក​ទី២៖ ក្បួន​ដង្ហែ​ចេញ​ពី​ភូមិ​វប្បធម៌​ទៅ​កាន់​អង្គរ​តូច ស្ថិត​ក្នុង​ខេត្ត​សៀមរាប និង​បាន​ចូលរួម​សម្អាត​បរិស្ថាន​នៅ​បរិវេណ​ឧទ្យាន​អង្គរ ក្រោម​ស្មារតី «សកម្មភាព​ខ្ញុំ គឺ​ដើម្បី​សម្បត្តិ​បេតិកភណ្ឌ​របស់​យើង​ទាំងអស់​គ្នា! »។

 

ហុងដា រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ ដោយ​​ក្បួន​ដង្ហែ​ម៉ូតូ

 

លើក​ទី៣៖ ក្បួន​ដង្ហែ​ចេញ​ពី​ឆ្នេរ​អូរឈើទាល ទៅ​កាន់​ឆ្នេរ​អូរ​ទ្រេស ដោយ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ថែរក្សា​តំបន់​ឆ្នេរ​សមុទ្រ ដែល​ជាប់​លំដាប់​ជា​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពិភពលោក​ ដែល​យើង​បាន​ឲ្យ​ឈ្មោះ​ថា​ជា​តារា​រះ​នា​ទិស​និរតី និង​ក្រោម​ស្មារតី «បរិស្ថាន​ស្អាត ចាប់​ផ្តើម​ពី​យើង​ទាំង​អស់​គ្នា!»។

 

ហុងដា រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ ដោយ​​ក្បួន​ដង្ហែ​ម៉ូតូ

 

ដំណើរ​កម្សាន្ត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​យ៉ាង​កៃ្រលែង​ដោយ​មាន​រៀបចំ​នូវ​ការ​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ ជាមួយ​រង្វាន់​អនុស្សាវរីយ៍​ជា​ច្រើន និង​ការ​ផ្តិត​យក​រូបភាព​រួម​ជាមួយ​ក្រុម​គ្រួសារ HONDA ថែម​បាន​ចូលរួម​អភិរក្ស​នូវ​និមិត្តសញ្ញា ដែល​ជា​មោទនភាព​ជាតិ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​គ្រប់​រូប។

 

ក្នុង​កម្មវិធី​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំ​២០១៦​នេះ ក៏​មានការ​ប្រគំ​តន្ត្រី​នា​ពេល​រាត្រី​ដែល​ចូលរួម​ដោយ​តារា​ល្បីៗ​ជា​ច្រើន​រូប ដើម្បី​រាំ​លេង​កម្សាន្ត​រួមគ្នា​យ៉ាង​សប្បាយ​រីករាយ។​

 

ហុងដា រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦ ដោយ​​ក្បួន​ដង្ហែ​ម៉ូតូ

 

តំណាង​របស់​ក្រុមហ៊ុន​ហុងដា បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើបសប្បាយ​រីករាយ និង​អរគុណ​ដល់​អតិថិជន​គ្រប់​គ្នា ក៏​ដូច​ជា​តំណាងចែក​ចាយ​គ្រប់​សាខា​របស់​ក្រុមហ៊ុន​ហុងដា ដែល​បាន​ចូលរួម​ និង​ធ្វើ​ដំណើរ​កម្សាន្ត​រួមគ្នា​ជា​មហា​គ្រួសារ​ហុងដា ធ្វើ​ឲ្យ​កម្មវិធី​បព្ចាប់​ទៅ​ក្រោម​បរិយាកាស​ស្រស់​ស្រាយ​ ប្រកប​ដោយ​ស្នាម​ញញឹម​គ្រប់ៗ​គ្នា និង​ដោយ​ភាព​ជោគ​ជ័យ​បំផុត។ ទាំង​នេះ​អាច​ហៅ​បាន​ថា​គឺ​ជា​អនុស្សាវរីយ៍​មួយ​ដ៏​កម្រ​របស់​សមាជិក​គ្រួសារ​ហុងដា ដែល​ក្រុមហ៊ុន​បាន​បង្កើត​ឡើង​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​អតិថិជន​ផ្ទាល់ និង​ដើម្បី​បង្ក​ភាព​ជិតស្និទ្ធ​រវាង​សាខា​លក់​ម៉ូតូ​ហុងដា​ និង​អតិថិជន​ខ្លួន៕

 

អត្ថបទៈ ពាណិជ្ជកម្ម