មូល​ហេតុ​៥យ៉ាង ​បុគ្គល​ល្បី​ៗ​​​ស្លៀក​ពាក់​​ដដែលៗ​រាល់​ថ្ងៃ​

នៅ​ក្នុង​សង្គម​​​​សម័យថ្មី​​​ ​សំលៀកបំពាក់​​​​​​​​ដែល​យើង​​​​ស្លៀក​រាល់ថ្ងៃ​ ​​តែង​តែ​បង្ហាញ​​ពី​អត្តចរិត​ បុគ្គលិក​លក្ខណៈ​ ​​ភាព​ទាន់សម័យ ឬ​សេចក្ដី​ថ្លៃ​​ថ្នូរ​​របស់​​យើង​គ្រប់​គ្នា​។​ មនុស្ស​ទួទៅ​​​​​​​ តែង​តែ​​ស្លៀកពាក់​ខោអាវ​​​​​​​​ម៉ូត និង​ពណ៌​​ថ្មីៗ​​ ពេល​​ទៅ​ធ្វើការ ចេញ​ដើរ​លំហែកាយ​ ឬ​ចូល​រួម​​ពិធី​​ផ្សេងៗ​។​​​

 

មូល​ហេតុ​៥យ៉ាង ​បុគ្គល​ល្បី​ៗ​​​ស្លៀក​ពាក់​​ដដែលៗ​រាល់​ថ្ងៃ​

ស្ថានិក​​ Facebook (ឆ្វេង) និងស្ថាបនិក​ Apple (ស្ដាំ)

 

​​​ចំណែក​បុគ្គល​ជោគជ័យ​​​​​​​​​ជា​ច្រើន​​​​​​​ ​ត្រូវ​គេ​សង្កេត​​​​ឃើញ​ថា ​ពួក​គាត់​​​​តែង​តែ​ស្លៀក​ពាក់​ខោអាវ​​ម៉ូត​ដដែល​​​ៗ​​ទៅ​ធ្វើការ​រាល់ថ្ងៃ​ ​​តែ​​​មិន​សូវ​មាន​មនុស្ស​ច្រើន​ទេ​​ដឹង​ហេតុ​ផល​​នៅ​ពីក្រោយ​​​ខ្នង​។​ ខាង​ក្រោម​នេះ​​​មូលហេតុ ​សម្រាប់​ឲ្យ​យើង​ពិចារណា៖

​​​

១. ចំណេញ​ពេលវេលា

​ហេតុផល​​​​សំខាន់​​បំផុត​​​ការ​ស្លៀក​ពាក់​ដដែល​ៗ​​​​រាល់ថ្ងៃ​​ ​គឺ​​​​ពួក​គាត់​ចំណេញ​​ពេល​វេលា​​ ដោយ​មិន​ខ្ជះខ្ជាយ​​​​​​លើ​​​ការ​គិតគូរ​​​ស្វែងរក​ម៉ូត​ថ្មីៗ ព្រោះ​ការ​ចំណាយ​ពេល​​មួយ​វិនាទី​​​​​​​​​ពួក​គេ​​ពិត​ជា​មាន​តម្លៃ​ណាស់​។​

​​​​​​​​​​​

 

២. ​​​​មិន​កើត​ស្ត្រេស

​នៅ​ពេល​​មនុស្ស​​គិត​គូរ​ពិចារណា​​រឿង​​ការ​ស្លៀក​ពាក់​​​​​​​​​​​កុំ​ឲ្យ​ច្រំដែល​​​​ ​នោះ​​គេ​​នឹង​​​​​មាន​អារម្មណ៍​​​​​​តប់​ប្រមល់ ​ឬ​មិន​សប្បាយ​ចិត្ត ​​​​​​​ពេល​មិន​​​​​អាច​​ស្វែងរក​​​​​​​ឈុត​ថ្មី​បាន។ ​បុគ្គល​ខ្លះ​ ​​​​​​គិត​ថា​​ការ​ស្លៀក​ពាក់​ទាន់​សម័យ​​​​​ នឹង​ធ្វើ​ឲ្យ​រូប​គេ​​មាន​ទំនុក​ចិត្ត​​​ក្នុង​ការ​ងារ​ ​​​តែ​បើ​​ពេល​អត់​វិញ ​​គេ​នឹង​​​​​ខ្វះ​ទំនុក​ចិត្ត​​​ មិន​ជឿជាក់​ទៅ​តាម​នោះ​ដែរ។​

 

៣. ​​​ចំណាយ​​​ពេល​រៀបចំ​​​​ និង​មើលថែ​​តិច​តួច​

​ការ​មាន​សំលៀក​បំពាក់​តែ​​​​​​​មួយ​ទូ​​​ ​​មាន​ន័យ​ថា​​អ្នក​មិន​ចាំបាច់​​​​​​ចំណាយ​កម្លាំង​​​​​​​​​​​​រៀបចំ​​​​បត់​ទុកដាក់​ ហាល​សម្ងួត ​ឬ​​បោក​អ៊ុត​​​​​ច្រើន​ទេ។ បុគ្គល​ជោគជ័យ​​ចូល​ចិត្ត​​​យក​កម្លាំង​ថាមពល​​​​ ទៅ​ធ្វើការ​​លើ​​កិច្ចការ​សំខាន់​ៗ​របស់​គាត់។ ​​មួយ​វិញ​ទៀត​​ ​​ការ​​មាន​​ខោអាវ​ច្រើន​​ ធ្វើ​ឲ្យ​​ពួក​គាត់​ខាត​​​​​​កន្លែង​ និង​​​​​​​​​​​ចង្អៀត​បន្ទប់​គេង។

 

 

៤. ​​​​​កាត់​បន្ថយ​ការ​ចំណាយ​​មិន​ចាំបាច់

​ទោះ​បី​ជា​បុគ្គល​​​​ជោគជ័យ​​ ត្រូវ​​គេ​ដឹង​​ថា​​ជា​​មនុស្ស​​​​​​មាន​ប្រាក់​​រាប់​​​លាន​​ដុល្លារ​​ក្ដី ​​​​​តែ​ការ​ចំណាយ​​​​​ទិញ​​​​​​​សំលៀក​បំពាក់​​ ត្រូវ​ពួក​គេ​គិត​​​យ៉ាង​ល្អិតល្អន់​ ​ធ្វើ​យ៉ាង​ណា​​​​​​​​មិន​ឲ្យ​ចំណាយ​លើ​របស់​​មិន​សូវ​ចាំបាច់។

 

 

៥. ​សាមញ្ញ

ពួកគាត់​​​​ចូល​ចិត្ត​ភាព​សាមញ្ញ​​ ព្រោះ​​​គិត​ថា​ខ្លួន​​ធ្លាប់​​ជា​មនុស្ស​​​ធម្មតា​ ក្រខ្សត់​​​​ ​តែ​ការ​ពុះពារ​តស៊ូ​​ទើប​ធ្វើ​ឲ្យ​គាត់​មាន​ថ្ងៃ​នេះ​។ ​ការ​ស្លៀក​ពាក់​​​សាមញ្ញ​​​អាច​ឲ្យ​គាត់​​​​​ចូល​ក្នុង​ចំណោម​​​​​​​​​​​មនុស្ស​​ទូទៅ​​​ និង​អាច​​​​ស្វែង​យល់​ពី​ពួក​គេ​បាន​យ៉ាង​ងាយស្រួល៕

 

មូល​ហេតុ​៥យ៉ាង ​បុគ្គល​ល្បី​ៗ​​​ស្លៀក​ពាក់​​ដដែលៗ​រាល់​ថ្ងៃ​

ស្ថាបនិក Apple លោក Steve Jobs

 

ចុចអាន៖ មហាសេដ្ឋី​​​​ល្បី​ៗ​៧រូប​​ ដែល​សុទ្ធ​តែ​​​​​​​​​​​បោះបង់​​ថ្នាក់​​​​មហាវិទ្យាល័យ​

ចុចអាន៖ ម្ចាស់ Facebook ​​ណែនាំ​ឲ្យ​គ្រប់​គ្នា​អាន​សៀវភៅ​ដ៏​ល្អ​​ ៩ក្បាល​​នេះ​

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ lifehack