សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ បើក​​ជំនាញ​​ថ្មី​​ពីរ​បន្ថែម​ទៀត គឺ​ស្ថាបត្យកម្ម​ និង​​គ្រប់​គ្រងសំណង់

ដោយផ្អែកលើការមើលឃើញអំពី​តម្រូវការ​ធនធានមនុស្ស​នៅ​ក្នុង​ទីផ្សារ​ការងារ និង​ការ​អភិវឌ្ឍលើ​វិស័យ​សំណង់​និង​ស្ថាបត្យកម្ម ចាប់​ពី​ឆ្នាំ​សិក្សា​២០១៦-២០១៧នេះ​តទៅ សាកល​វិទ្យាល័យ​ហ្សាម៉ាន់​នឹង​ផ្តល់​ជូន​ជំនាញ​ថ្មីពីរ​បន្ថែមទៀត គឺ​​ស្ថាបត្យកម្ម​ និ​ង​គ្រប់គ្រង​សំណង់។

 

សាកល​វិទ្យាល័យ​ហ្សាម៉ាន់​បាន​ស្នើសុំ​ និងទទួលបានច្បាប់​អនុញ្ញាតពី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ដើម្បីបើក​ថ្នាក់​បរិញ្ញាបត្រថ្មីទាំងពីរជំនាញនេះ​ បន្ទាប់​ពី​ក្រសួង​បាន​ចុះមក​ត្រួត​ពិនិត្យ​ និង​វិនិច្ឆ័យ​អំពី​គុណភាពកម្មវិធីសិក្សា សម្ភាររូបវន្ត ក៏ដូច​ជា​សាស្ត្រាចារ្យនៃសាកល​វិទ្យាល័យ។

 

សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ បើក​​ជំនាញ​​ថ្មី​​ពីរ​បន្ថែម​ទៀត គឺ​ស្ថាបត្យកម្ម​ និង​​គ្រប់​គ្រងសំណង់

 

លើសពី​នេះទៅទៀត សម្រាប់​សិស្សដែល​ប្រលងជាប់​បាក់ឌុប​ក្នុង​ឆ្នាំ​២០១៦​នេះ ឬឆ្នាំ​មុន​ៗ​ សាកលវិទ្យាល័យ​ហ្សាម៉ាន់​នឹង​ផ្តល់​អាហារូករណ៍ជូន​ដល់​សិស្សទាំងអស់​ដែល​មាន​គោលបំណងសិក្សានៅ​សាកល​វិទ្យាល័យ​លើ​គ្រប់​ជំនាញ​ទាំង​អស់ ដោយត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ប្រជែង​ក្នុង​គម្រោង «ផ្ទះក្នុង​ក្តី​សុបិន» សម្រាប់​ជំនាញស្ថាបត្យកម្ម និង​ការ​ប្រលង​​សរសេរ​​សម្រាប់​មុខជំនាញ​ផ្សេងៗទៀត។​

 

ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​គម្រោង “ផ្ទះក្នុង​ក្តីសុបិន” បេក្ខជន​ត្រូវរចនាផ្ទះក្នុងក្តីសុបិនរបស់ខ្លួនក្នុង​ទម្រង់ជារូបគំនូរ (hand-drawing) ឬជាគំរូលោត (physical modeling)។

 

សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ បើក​​ជំនាញ​​ថ្មី​​ពីរ​បន្ថែម​ទៀត គឺ​ស្ថាបត្យកម្ម​ និង​​គ្រប់​គ្រងសំណង់

 

តម្រូវការ​ក្នុង​ការ​ចូល​រួម​ប្រកួត​រួមមាន៖

បេក្ខជន​ត្រូវយក​សម្ធផលរបស់​ខ្លួន​យក​មក​ដាក់​នៅ​តុទទួលភ្ញៀវរបស់​សាកលវិទ្យាល័យហ្សាម៉ាន់​ ដោយ​ភ្ជាប់​មក​ជាមួយនឹង​អត្ថបទប្រហែល២០០​ពាក្យដែល​ពន្យល់​អំពីការ​រចនារបស់​ខ្លួននិង​មូល​ហេតុដែល​បំផុសគំនិត​របស់​បេក្ខជន​ក្នុង​ការ​បង្កើតសម្ធផល​នេះឡើង។​ ក្រោយ​មក​បេក្ខជន​ដែល​បាន​ជាប់​ក្នុង​វគ្គជម្រុះលើកទី១ នឹង​តម្រូវ​ឲ្យមក​ធ្វើ​បទបង្ហាញផ្ទាល់​មាត់​ និង​បង្ហាញ​អំពី​ការ​រចនារបស់​របស់​ខ្លួន​នៅចំពោះ​មុ​ខគណៈកម្មការ​វាយតម្លៃ។ បេក្ខជន​អាចចុះឈ្មោះចូល​រួម​ប្រកួត​យក​អាហារូបករណ៍សិក្សាជំនាញ​ស្ថាប្យកម្ម​នេះតាម​រយៈអាសយដ្ឋាន​គេហទំព័រ៖ http://bit.ly/ZamanU-ARC-form ។

 

ដោយ​ឡែក​សម្រាប់​សិស្ស​ដែល​មាន​គោល​បំណង​ទទួល​បាន​អាហារូបករណ៍សិក្សាជំនាញផ្សេងទៀតនៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ បេក្ខជន​តម្រូវ​អោយ​ឆ្លងកាត់​ការ​ប្រលង​សរសេរ​លើ​វិញ្ញាសាផ្សេងៗគ្នាទៅតាមជំនាញ​ដែល​បេក្ខជន​ជ្រើសរើស។​ តួ​យ៉ាង​សម្រាប់​ជំនាញ​វិស្វកម្មសំណង់​ស៊ីវិល ជំនាញ​វិស្វកម្មស្ថាបត្យកម្ម ​ជំនាញ​គ្រប់​គ្រងសំណង់​ និងជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ បេក្ខជន​នឹង​ត្រូវ​ប្រលង​គណិតវិទ្យា រូបវិទ្យា និង​តក្កវិជ្ជា។

 

សម្រាប់​ជំនាញ​ ជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ ជំនាញគ្រប់​គ្រងពាណិជ្ជកម្ម និងជំនាញ​គ្រប់​គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា បេក្ខជន​នឹងត្រូវ​ប្រលង​គណិតវិទ្យា​ និង​វិទ្យាសាស្រ្តសង្គម។ រីឯជំនាញ​​វិទ្យាសាស្ត្រនយោបាយ​ និង​ទំនាក់​ទំនង​អន្តរជាតិ បេក្ខជន​នឹង​តម្រូវឲ្យប្រលង​មុខវិជ្ជា​វិទ្យាសាស្រ្តសង្គម។ ដើម្បី​មាន​សិទ្ធិ​ប្រលងយក​អាហារូបករណ៍​ បេក្ខជន​ត្រូវ​បំពេញ​សំណុំ​បែប​បទ​តាម​រយៈ​គេហ​ទំព័រ៖ http://bit.ly/ZamanU-Scholarship-2016 ។

 

សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ បើក​​ជំនាញ​​ថ្មី​​ពីរ​បន្ថែម​ទៀត គឺ​ស្ថាបត្យកម្ម​ និង​​គ្រប់​គ្រងសំណង់

 

សម្រាប់​ឆ្នាំ​សិក្សា២០១៦​-២០១៧ ខាងមុខ​នេះ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​នឹង​រៀបចំ​ថ្ងៃផ្តល់​ព័ត៌មាន​ទូទៅ​សម្រាប់​សាធារណជន សិស្សានុសិស្ស​ និង​មាតាបិតា អាណាព្យាបាល​ទាំង​អស់​មក​ចូល​រួម​ដោយ​សេរី​ ដើម្បី​ទទួល​យក​ព័ត៌មាន​លម្អិតអំពី​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​យើង​ ថែម​ទាំង​មានកា​រ​ផ្តល់ជូន​នៅ​គន្លឹះ​សម្រាប់​ការ​ប្រលងយក​អាហារូបករណ៍​សិក្សានៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ ដែល​ថ្ងៃផ្តល់​ព័ត៌មាន​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ២០១៦ ចាប់​ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៥ល្ងាច។​

 

អត្ថបទៈ ពាណិជ្ជកម្ម