JCI រៀបចំ​ពិព៌ណ​ធុរកិច្ច​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៦ ចុង​សប្តាហ៍​នេះ

នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦​ខាង​មុខ​នេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI Cambodia) នឹង រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៍​ធំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ជា​លើក​ទី​២ ដែល​ហៅ​ថា​ពិព័រណ៍​ធុរកិច្ច​អន្តរជាតិ និង​វេទិកា​សហគ្រិន​ឆ្នាំ​២០១៦​ក្នុង​ពេល​តែ​មួយ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ចាប់​ពី​ម៉ោង​៨​ព្រឹក​ត​ទៅ។

 

ព្រឹត្តិការណ៍​ទាំងពីរ​នេះ នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ធុរកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ក៏ ដូច​ជា​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់។ សម្រាប់​ពិព័រណ​ធុរកិច្ច​និង​វេទិកា សហគ្រិន​របស់​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦​នេះ  ប្រធានបទ​ធំៗ​ចំនួន​៣ ត្រូវ​បាន​ផ្តោត​សំខាន់។

 

នៅ​ក្នុង​ពិព័រណ៍​រយៈពេល​ពេញ​មួយ​ថ្ងៃ​ចាប់​ពី​ម៉ោង​៩​ព្រឹក រហូត​ដល់​ម៉ោង​៦ល្ងាច  រួមមាន​ស្តង់​ផលិត​ផល​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ជាង​៤០ទាំង​ជាតិ​និង​អន្តរជាតិ ដែល​ភាគ​ច្រើន​មក​ពី​វិស័យ​អចលនទ្រព្យ  វិស័យ​ម្ហូប​អាហារ​និង​ភេសជ្ជៈ  និង​វិស័យ​កសិកម្ម​សរីរាង្គ។ សម្រាប់​ឆ្នាំ​២០១៦ យើង​រំពឹង​ទុកថា​នឹង​មាន​អ្នក​មក​ទស្សនា​ពិព័រណ៍​ធុរកិច្ចនេះ ​​ពី​៥០០ ទៅ​១០០០​នាក់ ដោយ​សារ​តែ​បទ​ពិសោធន៍​រៀបចំ​កន្លង​មក​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ដូច​គ្នា យើង​ធ្លាប់​ទទួល​បាន​ចំនួន​អ្នក​ទស្សនា ប្រហាក់​ប្រហែល​នឹង​ការ​រំពឹង​ទុក​នេះ​ដែរ។

 

JCI រៀបចំ​ពិព៌ណ​ធុរកិច្ច​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៦ ចុង​សប្តាហ៍​នេះ

 

នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ​ផង​ដែរ​យើង​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ល្បីៗ​​ដូចជា​លំនៅដ្ឋាន​បែប​ទំនើប AXIS Residence  សហគមន៍​អេកូ​ទំនើប សុរិន​ភូមិ​ព្រឹក​ថ្លឹង  Orkide Villa Condominium ហើយ​រឹត​តែ​ពិសេស​ថែម​ទៀត​នោះ គឺ​មាន​ការ​ចែក​ជូន​ភេសជ្ជៈ​ដ៍​ល្បី​ល្បាញ​ ដូចជា កាហ្វេ Brown ភេសជ្ជៈKOI  និង​កាហ្វេ​របស់​ក្រុមហ៊ុន KOFI ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។ សូម​កុំ​ឲ្យ​ឱកាស​ដ៍​ល្អ​នេះ​កន្លង​ផុត​ទៅ សូម​ចូល​រួម​ទស្សនា​ពិព័រណ៍ ធុរកិច្ច​អន្តរជាតិ​ដើម្បី​ស្វែង​យល់​ពី​វិស័យ​៣​ខាង​លើ ព្រម​ទាំង​បង្កើត​ទំនាក់​ទំនង​អាជីវកម្ម​ជាមួយ​បណ្តា​ក្រុមហ៊ុន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ផង​ដែរ។

 

ចំណែក​ឯ​វេទិកា​សហគ្រិន​ប្រចាំ​ឆ្នាំ​២០១៦​វិញ គឺ​នឹង​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​៣​រសៀល នៅ​សាល​សន្និបាត​របស់​សណ្ឋាគារ​សុខា​ភ្នំពេញ​ដូច​គ្នា​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ វេទិកា​សហគ្រិន​របស់ ​JCI នឹង ពិភាក្សាទៅ​លើ​ប្រធានបទ «គន្លឹះ​ជោគ​ជ័យ និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​អចលន​ទ្រព្យ  វិស័យ​ម្ហូប​អាហារ​និង​ភេសជ្ជៈ និង​វិស័យ​កសិកម្ម​សរីរាង្គ»។

 

ប្រធានបទ​នេះ​នឹង​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​កិច្ច​ពិភាក្សា​ពេល​ព្រឹក​និង​ពេល​រសៀល។ សម្រាប់​កិច្ចពិភាក្សា​ស្តីពី​វិស័យ​ម្ហូប​អាហារ​និង​ភេស្ជជៈ និង​វិស័យ​កសិកម្ម​សរីរាង្គ គឺ​មាន​វត្តមាន​វាគ្មិន​កិត្តិយស​ចំនួន​០៤​រូប រួម​មាន៖

-​លោក គួច សុខលី ដែល​ជា​ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា

-បណ្ឌិត​ តាន់ មុនីវណ្ណ អគ្គ​នាយក​រង នៃ​ក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប

-លោក​ ចាង ប៊ុនលាង សហ​ស្ថាបនិក Brown Coffee

-លោក នាក់ ថារ៉ែន  នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនNatural Garden

និង​សម្រប​សម្រួល​ដោយ​សហគ្រិន​វ័យ​ក្មេង​ពីរ​រូប​គឺ កញ្ញា ដែក ដារី នាយក​ប្រតិបត្តិ​ក្រុម360 Event Management និង​លោក ឃន ឈុនតារា នាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន KOI Café។

 

សម្រាប់​កិច្ច​ពិភាក្សា​ពេល​រសៀល​វិញ  វាគ្មិន​កិត្តិយស​នឹង​ពិភាក្សា​អំពី​វិស័យ​អចលន​ទ្រព្យ ដែល​វត្តមាន​ចូលរួម​ពី​៖

-លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​កម្ពុជា

-លោក Harry ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​សំណង់​ខុនដូរ របស់​ក្រុមហ៊ុន Worldbridge Cambodia

-លោក Kenn Yeo នាយក​គ្រប់​គ្រង​នៃ​គម្រោង​សំណង់​ខុនដូរ Orkide Villa Condominium

និង​ទទួល​បាន​ការ​សម្រប​សម្រួល​ដ៍​ខ្ពង់​ខ្ពស់​ពី​ឯកឧត្តម សុក ស៊ីផាន់ណា អគ្គ​នាយក​ការិយាល័យ​មេធាវី សុក ស៊ីផាន់ណា និង​ជា​ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល។

 

JCI រៀបចំ​ពិព៌ណ​ធុរកិច្ច​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៦ ចុង​សប្តាហ៍​នេះ

 

សម្រាប់​ឆ្នាំ​២០១៦​នេះ យើង​រំពឹង​ទុក​ថា​នឹង​មាន​អ្នក​ចូលរួម​វេទិកា​សហគ្រិន​នេះ​ចំនួន​២៥០​ ទៅ​៣០០នាក់ ដោយ​តម្លៃ​សំបុត្រ​ធម្មតា ​គឺ​៥០​ដុល្លារ និង​តម្លៃ​សម្រាប់​សមាជិក JCI YEAC, CIC, BNI, CWEA, CVEA, CRA គឺ​ត្រឹម​តែ​៤០​ដុល្លារ​ប៉ុណ្ណោះ។

 

សម្រាប់​ព័ត៌មាន​លម្អិត​ស្តីពី​ពិព៌ណ​ធុរកិច្ច​អន្តរជាតិ​ប្រចាំ​ឆ្នាំ​របស់​ JCI សូម​អាន​ខិត្ត​ប័ណ្ណ និង​បទ​បង្ហាញ ដែល​បាន​ភ្ជាប់​ជាមួយ ឬ​ទំនាក់​ទំនង​មក​ក្រុម​ការងារ​តាម​រយៈលេខ​ទូរស័ព្ទ 017 59 46 19 ​តាម​រយៈ​អ៊ីម៉េល [email protected] / [email protected]

 

អត្ថបទៈ ដៃគូសហការ