ខេម រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

តារា​ចម្រៀង ខម និង ម៉ៅ ហាជី រួម​ជា​មួយ​អង្គការ “​ខ្ញុំ​ខ្មែរ” បាន​នាំ​ឲ្យ​ថវិកា​ និង​សម្ភារៈ​មួយ​ចំនួន​​ទៅ​ជូន​កីឡា​ប្រដាល់​​​លោក វ៉េន សំណាង ដែល​បាក់​ដៃ និងមាន​ម្ដាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​គ្មាន​ប្រាក់​ព្យាបាល។

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

ថ្លែង​ក្នុង​ក្លឹប​ប្រដាល់ ​​ឡុង សារ៉ាវ័ន  លោក ខេម បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ដំណឹង​​ពី​កីឡាករ វង់ ណយ ថា វ៉េន សំណាង បាក់​ដៃ និង​មាន​ម្ដាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​មិន​មាន​ប្រាក់​ព្យាបាល លោក​ក៏​មាន​ទឹក​ចិត្ត​អាណិត​។
ភ្លាមៗ​នោះ​លោក​បាន​ទាក់​ទង​មិត្តភ័ក្ដិ ក៏​​ដូច​ជា​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ក៏​ទទួល​បាន​​ថវិកា​មួយ​ចំនួន ដើម្បី​យក​មក​ជួយ។ ទឹក​ប្រាក់​ដែល​យក​មក​ជូន ដល់​កីឡាករ  វ៉េន សំណាង លោក ខេម ក៏​ដូច​ជា​អង្គការ​ខ្ញុំ​ខ្មែរ មិន​បាន​បញ្ចេញ​មិន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។

 

កីឡាករ  វ៉េន សំណាង បាន​បាក់​​ដៃ កាល​ពី​ថ្ងៃ ទី២១ កន្លែង​ទៅ​នេះ  គ្រា​ដែល​ឡើង​ឡើង​ប្រដាល់ ក្នុង​កម្មវិធី​ប្រដាល់ ទូរទស្សន៍​PNN។ កីឡាករ​រូប​នេះ​មាន​កំណើត​​មក​ពី​ខេត្ត​ក្រចេះ មាន​ស្ថានភាព​សេដ្ឋកិច្ច​ក្រីក្រ​ខ្លាំង ម្ដាយ​របស់​លោក ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ឯ​​​ស្រុក​កំណើត មិន​មាន​ប្រាក់​ព្យាបាល​ឡើយ ដោយ​បច្ចុប្បន្ន​កំពុង​ព្យាបាល​គ្រូខ្មែរ។

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

វ៉េន សំណាង និយាយ​ថា ខ្លួន​ នឹង​​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​យក​ប្រាក់​​​ទាំង​អស់​នេះ ទៅ​ព្យាបាល​ម្ដាយ និង ខ្លួន​ឯង ។ ក្រោយ​ពី​ជា​សះ​ស្បើយ​វិញ លោក​នឹង​បន្ត​អាជីព​កីឡា​ប្រដាល់​នេះ​មន្ត​ទៀត។ សំណាង រំភើប​ និង​ត្រេកអរ​ជា​ខ្លាំង នៅ​ពេល​ដែល​ទទួល​បាន​ការ​ជួយ ពី​លោក​ខេម ​បែប​នេះ។

 

ក្រៅ​ពី​ជួយ​ជា​ថវិកា​ដល់កីឡាករប្រដាល់​ខាង​លើ  ខេម ក៍​បាន​ជួយ​ជា​អង្ករ​ និង​សម្ភារៈ​​ហាត់​កីឡា ដល់​ក្លឹប​ឡុង​សារ៉ាវ័ន​មួយ​ចំនួន​ធំ​ផង​ដែរ៕

 

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

ខេម  រួម​ជា​មួយ​អង្គការ​មួយ យក​អំណោយ​ជួយ កីឡា​ករ ប្រដាល់​បាក់​ដៃ មាន​ម្ដាយ​បាក់​ជើង

 

អត្ថបទ៖ ខុត សីហា​