នាយក្រូច ផ្តល់ក្តីសង្ឃឹមលើកូនស្រី

6 Videos


ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ការប្រឡងបាក់ឌុបឆ្នាំ ២០១៦ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃកាលពីថ្ងៃទី ២២ និង ២៣ ហើយវាបានដំណើរការបានយ៉ាងល្អ និង បានបញ្ចប់ជាស្ថាពរ ។ សម្រាប់ការប្រឡងលើកនេះដែរ កូនស្រីបង្កើតរបស់តារាកំប្លែងល្បី នាយ ក្រូច ក៏បានចូលរួមផងដែរ នៅឯវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ ។

នាយក្រូច ផ្តល់ក្តីសង្ឃឹមលើកូនស្រី

ក្នុងនាមជាឪពុក តារាកំប្លែងរូបនេះក៏បានបង្ហាញអារម្មណ៍ព្រួយបារម្ភ និង ការផ្តល់កម្លាំងចិត្តជូនកូនស្រីពេញទំហឹង ដោយបានជូនកូនមកដល់មណ្ឌលប្រឡងទាំង ២ ថ្ងៃតែម្តង និង ថែមទាំងឈរចាំកូនជាមួយនឹងឪពុកម្តាយដទៃទៀតផងដែរ ។ ក្នុងនាមជាតារាល្បីម្នាក់ ការងារសិល្បៈជាច្រើនកំពុងរងចាំលោកទៅបំពេញ ដែលធ្វើឲ្យលោកមមាញឹកខ្លាំង តែយ៉ាងណាក្តី រូបលោកនៅតែឆ្លៀតពេលមកលើកទឹកចិត្តកូនស្រីដោយផ្ទាល់នៅថ្ងៃប្រឡងផងដែរ ។

នាយក្រូច ផ្តល់ក្តីសង្ឃឹមលើកូនស្រី

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហោះសារបង្ហាញអារម្មណ៍ខ្លះៗលើគណនី Facebook លោកផ្ទាល់ដែរថា «ពេលឃើញកូនដើរចូលប្រឡង ចង់ស្រក់ទឹកភ្នែក (សប្បាយចិត្តពេក) ព្រោះខ្ញុំរៀនបានតឹច សង្ឃឹមថាកូនបាននិទ្ទេសល្អ» ។

នាយក្រូច ផ្តល់ក្តីសង្ឃឹមលើកូនស្រី

គួរបញ្ជាក់ដែរថា លទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ ២០១៦ នឹងធ្វើការប្រកាសនៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ ក្នុងទីក្រុងភ្នំពេញ ហើយនៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ នៅតាមបណ្តាខេត្តនានា ៕

រិទ្ធី

នាយក្រូច ផ្តល់ក្តីសង្ឃឹមលើកូនស្រី