ទំហំសុដន់ប៉ុនណា ដែលបុរសពេញចិត្ត?

6 Videos


វាអាចជាចំណងជើងគួរឱ្យទាក់ទាញមួយដែរប៉ុន្តែបើតាមការស្រាវជ្រាវមួយក្នុងប្រទេសអង់គ្លេសបានឱ្យដឹងថា ស្ត្រី និង បុរសមួយចំនួនមានចំណង់ចំណូលចិត្តចង់បានរូបរាងសុដន់ដ៏ស្អាតតាមបែបធម្មជាតិ ។

លោកវេជ្ជបណ្ឌិតនៅប្រទេសអង់គ្លេសបានសិក្សាទៅលើមនុស្សចំនួន ១.៣១៥ នាក់ ទាំងបុរស ស្ត្រី និង គ្រូពេទ្យវះកាត់កែសម្ផស្សដោយបានសួរនិងផ្តល់រូបភាពសុដន់គ្រប់ប្រភេទឱ្យជ្រើសរើស ។ តាមលទ្ធផលទំហំសុដន់ដែលមានសមាមាត្រ ៤៥ : ៥៥ មាន ន័យថា ៤៥ ភាគរយ នៃទំហំសុដន់ដែលមានសាច់ច្រើននៅបរិវេណរាប់ចាប់ពីចុងសុដន់ទៅលើនិង ៥៥ ភាគរយនៃទំហំសុដន់ដែលមានសាច់ច្រើនរាប់ចាប់ពីចុងសុដន់ចុះក្រោមជាទំហំមួយដែលមានការពេញចិត្តច្រើនជាងគេ ។

ដោយឡែកនៅសហរដ្ឋអាមេរិកកាលពីប៉ុន្មានទសវត្សរ៍មុនគ្រូពេទ្យវះកាត់កែសម្ផស្សបានប្រើការវះកាត់បន្ថែមសារធាតុសូលុយស្យុងអំបិលទៅក្នុងសុដន់ដើម្បីធ្វើឱ្យវាមានទំហំមូលធំប៉ុន្តែមិនដូចទៅតាមបែបធម្មជាតិនោះទេ ។ ទោះជាយ៉ាងនេះក្តីបើស្ត្រីឈានចូលដល់វ័យជាង ៤០ ឆ្នាំ រូបរាងសុដន់ដែលធំហើយមូលនឹងបាត់បង់សម្រស់ទៅតាមវ័យជាក់ជាមិនខាន ។

បើទោះជារូបរាងសុដន់និងទំហំធំបែបណាក្តីបុរសទូទៅច្រើនពេញចិត្តសុដន់ដែលមានសភាពធម្មតាបែបធម្មជាតិជាជាងការវះកាត់ថែមថយ ។ បើតាមយោបល់ពីគ្រូពេទ្យនៅប្រទេសអង់គ្លេសបានពន្យល់ថាការយល់ពីមុនដែលថាបុរសចូលចិត្តសុដន់ដែលមានទំហំធំនោះគឺជារឿងពិតប៉ុន្តែនៅសម័យនេះវាជាការយល់ខុសព្រោះបុរសទាំងអស់មិនចូលចិត្តសុដន់ដែលកែច្នៃខុសពីលក្ខណៈធម្មជាតិនោះទេ ៕