ប្រទះឃើញគ្រាប់បែក ៣គ្រាប់ នៅមាត់ទន្លេស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ ៖ នគរបាលស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានសហការជាមួយ មន្ត្រីស៊ីម៉ាក់ ធ្វើការស្រាវជ្រាវ ករណី​ មានការយកគ្រឿងផ្ទុះ មកផ្លុងចោលនៅមាត់ច្រាំង ជាប់មាត់ព្រែកតាឌួង ចម្ងាយ ៧០ម៉ែត្រ ស្ថិតក្នុងភូមិក្រូចឆ្មារក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែសីហា ។

បើតាមមន្ត្រីនគបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម៉ោង ៤៖៣០នាទី ល្ងាច មានប្រជាពលរដ្ឋឈ្មោះ ម៉ី ផល្លី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រូចឆ្មារក្រោម ឃុំក្រូចឆ្មារ បានមករាយការណ៍ ប្រាប់សមត្ថកិច្ចថា បានប្រទះឃើញគ្រាប់បែក ស្ថិតនៅចំណុចខាងលើ នោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់គោលដៅ ពិនិត្យឃើញគ្រាប់បែកដៃចំនួនបីគ្រាប់ និងវត្ថុម្យ៉ាងក្នុងស្រោមជ័របិតជិត សង្ស័យសារធាតុផ្ទុះ ច្រកក្នុងថង់ផ្លាស្ទិកពណ៌ខ្មៅ ក្រោយពេលពិនិត្យឃើញបែបនេះ សមត្ថកិច្ច បានដាក់កម្លាំងហ៊ុមព័ទ្ធ និងរាយការណ៍ជូនស៊ីម៉ាក់ (Cmac)។

លុះដល់ព្រឹកថ្ងៃទី២៤ ខែសីហានេះ ទើបនគរបាល បានសហការណ៍ជាមួយស៊ីម៉ាក់ ធ្វើការពិនិត្យឡើងវិញ ឃើញគ្រាប់បែកចំនួន ៣គ្រាប់ គឺផលិតនៅសូវៀត ២គ្រាប់ និងចិន១គ្រាប់ គុណភាពនៅ៩៥ភាគរយ និងក្បាលផ្ទុះ៦០មម ចំនួន២ ផលិតនៅប្រទេសចិន គុណភាព១០០ភាគរយ ។ ហើយលក្ខណៈរបស់គ្រាប់បែក និងគ្រឿងផ្ទុះខាងលើនេះ មិនមែនដាក់បង្កៃទេ គឺជាការដាក់ផ្លុងចោល នេះតាមការបញ្ជាក់របស់ស៊ីម៉ាក់។

បច្ចុប្បន្ននេះ សម្ភារៈគ្រឿងផ្ទុះ ខាងលើ បានប្រគល់អោយ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនស៊ីម៉ាក ចំណែកនគរបាល ស្រុកក្រូចឆ្មារ កំពុងបន្តធ្វើការស្រាវជ្រាវ ករណីនេះបន្ថែម ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក   ដោយសារមហិច្ឆតា នៃភាពលោភលន់របស់មនុស្ស ធ្វើឲ្យបុរសម្នាក់បើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ ស្រាប់តែកិនមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ័សាត់។

លោក វង្ស អេង នាយករងរដ្ឋបាលសាលាស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះដែលបើកត្រាក់ទ័រភ្ជួរដីរដ្ឋនោះ មានឈ្មោះ អាំង អេងឡៃ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។លោកនាយករងរដ្ឋបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើសកម្មភាពបើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ នៅចំណុចកើតហេតុខាងលើដោយគ្មានអាជ្ញាធរដឹងលឺនោះទេ ស្រាប់តែវេលាម៉ោងប្រមាណ ៤ និង១០នាទី ជនរងគ្រោះបានថយត្រាក់ទ័រ ក៏កិនជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ លោកនាយករងរដ្ឋបាលបានបន្តទៀតថា ប្រភេទយុទ្ធភណ្ឌនោះ គឺនៅសល់ពីសម័យសង្គ្រាម។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត ដោយឡែកត្រាក់ទ័រត្រូវខូចខាតអស់ទាំងស្រុង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រទះឃើញគ្រាប់បែក ៣គ្រាប់ នៅមាត់ទន្លេស្រុកក្រូចឆ្មារ

ប្រទះឃើញគ្រាប់បែក ៣គ្រាប់ នៅមាត់ទន្លេស្រុកក្រូចឆ្មារ

ប្រទះឃើញគ្រាប់បែក ៣គ្រាប់ នៅមាត់ទន្លេស្រុកក្រូចឆ្មារ