រញ្ជួយ​ដី​នៅ​អីុ​តា​លី​ចំនួន​អ្នក​ស្លាប់​កាន់តែ​កើន

ការ​រញ្ជួយ​ដី​មួយ​កម្លាំង​៦,២​រី​ស្ទ័​រ​នា​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ សីហា នៅ​ភាគ​កណ្តាល​អីុ​តា​លី ចំនួន​អ្នក​ស្លាប់​កាន់តែ​កើន​ពី​១០​នាក់​ឡើង​ដល់​៣៧​នាក់ ហើយ​អគារ​ជា​ច្រើន​រង​ការ​បំផ្លាញ​រួច​មនុស្ស​ច្រើន​នាក់​នៅ​កប់​ក្រោម​គំនរ​បាក់បែក ។

ប្រមុខ​ផ្នែក​ការពារ​ស៊ី​វិល​អីុ​តា​លី​លោក  FABRIZIO CURCIO នា​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បដិសេធ​មិន​ផ្តល់​តុល្យការ​ផ្លូវការ​ដោយ​ថា​វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក ។

ទីភ្នាក់ងារ​ព័ត៌មាន​អីុ​តា​លី  AGI រៀបរាប់​ពី​មនុស្ស​បាត់​ខ្លួន​១០០​នាក់ ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​ពួក​គេ​ដែល​បាក់​ពេល​កំពុង​ដេក​លង់លក់ ៕