ឈ្នះ​ទឹក​ប្រាក់​សន្ធឹក​សន្ធាប់​រាល់​ពេល​វេរ​លុយ​តាម​ភ្នាក់ងារ​វីង!

​ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ដែល​តែង​តែ​បន្ត​គំាទ្រ​សេវាកម្ម​វីង ធនាគារ​ឯកទេស​វីង បាន​ផ្តល់​ជូន​កម្មវិធី​ពិសេស​ដល់​អតិថិជន ដែល​បាន​វេរ​លុយ​តាម​ភ្នាក់ងារ​វីង។

 

អតិថិជន​អាច​មាន​ឱកាស​ឈ្នះ​ទឹក​ប្រាក់​សរុប​៤លាន​រៀល (២០​ម៉ឺន​រៀល ចំនួន​២០​រង្វាន់) រៀងរាល់​សប្តាហ៍ និង​រង្វាន់​ធំ​ចុង​ក្រោយ​២០​លាន​រៀល ​ដោយ​គ្រាន់​តែ​វេរ​លុយ​តាម​ភ្នាក់ងារ​វីង​ណា​មួយ​ក៏​បាន​នៅ​ទូ​ទំាង​ប្រទេស។ កម្មវិធី​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នំា២០១៦។

 

ឈ្នះ​ទឹក​ប្រាក់​សន្ធឹក​សន្ធាប់​រាល់​ពេល​វេរ​លុយ​តាម​ភ្នាក់ងារ​វីង!

 

«កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ថ្លែង​អំណរ​គុណ​ទៅ​កាន់​អតិថិជន ដែល​តែង​តែ​វេរ​លុយ​តាម​ភ្នាក់ងារ​វីង។ ជាមួយ​នឹង​បណ្តាញ​ភ្នាក់ងារ​វីង​គ្រប​ដណ្តប់​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា អតិថិជន​អាច​ផ្ញើ​លុយ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់ ក៏​ដូច​ជា​មិត្តភក្តិ ដោយ​ងាយ​ស្រួល រហ័ស និង​មាន​សុវត្ថិភាព» នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ចូចូ ម៉ាឡូឡូស អគ្គ​នាយក​ធនាគារ​ឯកទេស​វីង។​

 

ដើម្បី​ចូល​រួម​កម្មវិធី​នេះ អតិថិជន​គ្រាន់​តែ​ធ្វើការ​វេរ​លុយ​ក្នុង​ចំនួន​ណា​មួយ​ក៏​បាន​នៅ​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។ វេរ​លុយ​កាន់​តែ​ច្រើន មាន​ឱកាស​ឈ្នះ​កាន់​តែ​ច្រើន។​ កម្មវិធី​នេះ​នឹង​ធ្វើការ​​ចាប់​រង្វាន់​រៀង​រាល់​ថ្ងៃ​ចន្ទ នៅ​ទី​ស្នាក់ការ​កណ្តាល​របស់​ធនាគារ​ឯកទេស​វីង។ អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ទាក់​ទង​ផ្ទាល់​ដោយ​ក្រុម​ការងារ​វីង ដោយ​អតិថិជន​មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ថ្លៃ​សេវា​ណា​មួយ​ដើម្បី​ទទួល​បាន​រង្វាន់​នោះ​ទេ។

 

វីង ជា​ធនាគារ​ផ្តល់​សេវា​វេរ​ប្រាក់​ចល័ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បម្រើ​ប្រត្តិបត្តិការ​ជាង​១០០,០០០,០០០ តំាង​ពី​ឆ្នំា​២០០៩ តាម​រយៈ​ភ្នាក់ងារ​វីង​ដែល​មាន​ជាង ៤,០០០ កន្លែង​នៅ​ទូទំាង​ប្រទេស។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មក​កាន់​គេហទំព័រ www.wingmoney.com ឬទាក់ទង​មក​កាន់​លេខ ០២៣​ ៩៩៩ ៩៨៩៕

 

អត្ថបទៈ ពាណិជ្ជកម្ម