AirAsia ឲ្យ​អត្តពលិក​​អាស៊ាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជិះ​យន្តហោះ​ Free មួយ​ជីវិត​

ក្រុម​ហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី​ AirAsia បាន​ប្រកាស​ថា​នឹង​ផ្ដល់​សិទ្ធ​ពិសេស​ដល់​អត្តពលិក របស់​បណ្ដា​ប្រទេស​នៅ​អាស៊ាន​ទាំង​១០ ដែល​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​ អាច​ជិះ​យន្តហោះ​ដោយ​ឥត​គិត​ថ្លៃ​អស់​មួយ​ជីវិត​។

 

AirAsia ឲ្យ​អត្តពលិក​​អាស៊ាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជិះ​យន្តហោះ​ Free មួយ​ជីវិត​ Joseph Schooling កីឡាករ​ហែល​ទឹក​សិង្ហបុរី

 

សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ទីក្រុង​កូឡាឡាំពួរ ដើម្បី​អបអរ​សាទរ​ដល់​អត្តពលិក​ ដែល​ខំ​ដណ្ដើម​មេដាយ​ជូន​ប្រទេស​របស់​ខ្លួន​ ក៏​ដូច​ជា​ប្រជាជាតិ​អាស៊ាន​ទាំង​មូល។ ដោយឡែក​អត្តពលិក​ដែល​ឈ្នះ​មេដាយ​ប្រាក់​នឹង​មាន​សិទ្ធ​ជិះ​យន្តហោះ​ AirAsia រយៈពេល​៥ ឆ្នាំ​ឥត​គិត​ថ្លៃ ហើយ​មេដាយ​សំរឹទ្ធ​ជិះ ២ឆ្នាំ​ឥត​គិត​ថ្លៃ។

 

អត្តពលិក​ប្រទេស​អាស៊ាន​ដែល​ឈ្នះ​មេដាយ​មាស​ មាន​ដូចជា Joseph Schooling កីឡាករ​ហែល​ទឹក​សិង្ហបុរី, អត្តពលិក Liliyana Natsir និងTontowi Ahmad វិញ្ញាសា​វាយ​សី​ របស់​ឥណ្ឌូណេស៊ី, Hoang Xuan Vinh វិញ្ញាសា​បាញ់​កាំភ្លើង​របស់​វៀតណាម, Sukanya Srisurat និង Sopita Tanasan វិញ្ញាសា លើក​ទម្ងន់​របស់​ថៃ។ ដោយឡែក​ នៅ​មាន​អត្តពលិក​ជា​ច្រើន​ទៀត​បាន​ឈ្នះ​មេដាយ​ប្រាក់​ និង​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​អូឡាំពិក​នៅ រីយ៉ូ ប្រទេស​ប្រេស៊ីល៕

 

AirAsia ឲ្យ​អត្តពលិក​​អាស៊ាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជិះ​យន្តហោះ​ Free មួយ​ជីវិត​

 

AirAsia ឲ្យ​អត្តពលិក​​អាស៊ាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជិះ​យន្តហោះ​ Free មួយ​ជីវិត​

 

AirAsia ឲ្យ​អត្តពលិក​​អាស៊ាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជិះ​យន្តហោះ​ Free មួយ​ជីវិត​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ News Asia