វ៉ាន់ នីឡា ចូលរួមសកម្មភាពមនុស្សធម៌ នៅខេត្តព្រះវិហារ (មានវីដេអូ)

6 Videos


ថ្មីៗនេះ វ៉ាន់ នីឡា បានបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងផ្ទាល់បង្ហាញ ពីការធ្វើសកម្មភាពមនុស្សធម៌របស់នាងក្នុងពេលដែលនាងបានទៅកាន់ប្រាសាទព្រះវិហារជាលើក ដំបូងដែលទទួលបានការសរសើរពីមហាជនជាច្រើន ។

តាមរយៈការបង្ហោះក្នុងហ្វេសប៊ុករបស់ វ៉ាន់ នីឡា បានបង្ហាញឲ្យឃើញថាគឺជាលើកទី ១ ហើយ ដែលនាងបានទៅដល់ផ្ទាល់ និង បានឃើញទិដ្ឋភាពជាក់ស្តែងនៃប្រាសាទព្រះវិហាររបស់ខ្មែរ ដែលពិតជាមានភាពស្រស់បំព្រងល្អស្អាតនិងមានភាពទាក់ទាញអារម្មណ៍ជាខ្លាំង ។ នៅទីនោះនាងបានចូលរួមធ្វើសកម្មភាពមនុស្សធម៌មួយចំនួនមានដូចជាបានចែកកាតាបឲ្យក្មេងៗព្រមទាំងចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះទៅចែកថ្នាំព្យាបាលជូនប្រជាជននៅស្រុកជាំក្សាន្តខេត្តព្រះវិហារផងដែរ ។

វ៉ាន់ នីឡា ចូលរួមសកម្មភាពមនុស្សធម៌ នៅខេត្តព្រះវិហារ (មានវីដេអូ)

ក្នុងហ្វេសប៊ុកអមជាមួយរូបថតនាងបានសរសេរថា «ចែកកាតាបជូនក្មេងក្មេងសប្បាយចិត្ត ដែលបានឃើញស្នាមញញឹមពួកគាត់» ។ នាងថែមទាំងរៀបរាប់ថា «ថ្ងៃនេះផងដែរ យើងខ្ញុំទាំងអស់គ្នាពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ដែលបានចូលរួមសហការជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដើម្បីចុះមកព្យាបាល និង ពិគ្រោះជំងឺ ក៏ដូចជាចែកថ្នាំជូន ដល់ប្អូនប្អូនតូចតូច ពុកម៉ែ បងប្អូន អ៊ំ ពូ មីង និង បងៗកងទ័ពទាំងអស់ ដោយឥតគិតថ្លៃ ដែលស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ សង្ឃឹមថា លោកតា លោកយាយ បងប្អូនទាំងអស់ នឹងទទួលបានសុខភាពរឹងមាំ បានធូរស្រាលពីជំងឺផ្សេងៗ…» ។

ចង់ដឹងថា សកម្មភាពរបស់ វ៉ាន់ នីឡា នៅឯប្រាសាទព្រះវិហារយ៉ាងណាខ្លះ ? សូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូ និង រូបភាពនៅខាងក្រោមនេះ ៕

ដេវីត

វ៉ាន់ នីឡា ចូលរួមសកម្មភាពមនុស្សធម៌ នៅខេត្តព្រះវិហារ (មានវីដេអូ)វ៉ាន់ នីឡា ចូលរួមសកម្មភាពមនុស្សធម៌ នៅខេត្តព្រះវិហារ (មានវីដេអូ)វ៉ាន់ នីឡា ចូលរួមសកម្មភាពមនុស្សធម៌ នៅខេត្តព្រះវិហារ (មានវីដេអូ)វ៉ាន់ នីឡា ចូលរួមសកម្មភាពមនុស្សធម៌ នៅខេត្តព្រះវិហារ (មានវីដេអូ)