លោកយាយ ១១៩ ឆ្នាំ នៅមិនទាន់បានចុះក្នុងបញ្ជី «Guinness World Records»

6 Videos


លោកយាយជនជាតិចិនម្នាក់ឈ្មោះ Fu Suqing បានក្លាយជាចំណុចចាប់អារម្មណ៍ថ្មីមួយទៀតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយលោកយាយឈានចូលវ័យ ១១៩ ហើយ ដែលវ័យប៉ុននេះអាចនិយាយបានថា ជាមនុស្សដែលមានអាយុវែងបំផុតនៅលើពិភពលោក ប៉ុន្តែមកទល់នឹងពេលនេះលោកយាយនៅមិនទាន់បានចុះឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោក «Guinness World Records» នៅឡើយទេ ។

លោកយាយ ១១៩ ឆ្នាំ នៅមិនទាន់បានចុះក្នុងបញ្ជី «Guinness World Records»

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Fu Suqing បានឈានចូលវ័យ ១១៩ ឆ្នាំ កាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅ ដោយយោងតាមអត្តសញ្ញាប័ណ្ណគឺលោកយាយបានកើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៨៩៧ ។ លោកយាយ Fu Suqing មានកូនប្រុសស្រីចំនួន ៦ នាក់ហើយមកទល់ពេលបច្ចុប្បន្ននេះគ្រួសាររបស់លោកយាយមានគ្នាសរុប ៦៨ នាក់រាប់ទាំងចៅលួតរបស់លោកយាយម្នាក់ទៀតដែលទើបនឹងកើតកាលពីពីរបីថ្ងៃមុននេះ ។

លោកយាយ ១១៩ ឆ្នាំ នៅមិនទាន់បានចុះក្នុងបញ្ជី «Guinness World Records»

កូនស្រីរបស់លោកយាយ Fu Suqing អាយុ ៨៣ ឆ្នាំមា្នក់ឈ្មោះ Xu Shuhua បាននិយាយឲ្យដឹងថា សព្វថ្ងៃម្ដាយរបស់គាត់មានសុខភាពទ្រុធទ្រោមខុសពីពេលមុនៗ ដោយគាត់ដេកនៅតែលើគ្រែទេ ហើយសម្រាប់ការហូបចុកក៏គាត់ហូបមិនសូវបានដែរ គឺហូបបានតែដំឡូងផ្អែម និង សណ្ដែកខៀវតិចតួតតែប៉ុណ្ណោះ ។

លោកយាយ ១១៩ ឆ្នាំ នៅមិនទាន់បានចុះក្នុងបញ្ជី «Guinness World Records»

គួរបញ្ជាក់ដែរថា មកទល់នឹងពេលនេះលោកយាយ Fu Suqing មិនទាន់បានចុះឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោក «Guinness World Records» ជាមនុស្សមានអាយុវែងជាងគេបំផុតនៅឡើយទេ ដោយកាលពីមុនធ្លាប់ត្រូវបានគេរាយការប្រាប់ទៅក្រុមការងារ «Guinness World Records» ម្ដងដែរតែគ្មានប្រសិទ្ធភាព ។

លោកយាយ ១១៩ ឆ្នាំ នៅមិនទាន់បានចុះក្នុងបញ្ជី «Guinness World Records»

ក្នុងកំលុងពេលនេះ មានតែលោកយាយជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Emma Martina Luigia Morano ប៉ុណ្ណោះដែលបានចុះឈ្មោះក្នុងបញ្ជី «Guinness World Records» អាយុវែងជាគេលើលោក ដោយលោកយាយមានអាយុ ១១៦ ឆ្នាំ ៕

(ប្រភព៖ សៀងហៃអ៊ីស) កុសល

លោកយាយ ១១៩ ឆ្នាំ នៅមិនទាន់បានចុះក្នុងបញ្ជី «Guinness World Records»លោកយាយ ១១៩ ឆ្នាំ នៅមិនទាន់បានចុះក្នុងបញ្ជី «Guinness World Records»