អេនី ហ្សាម ត្រៀមចេញបទ Original Song បំបែកភាពស្ងប់ស្ងាត់

6 Videos


ទោះបីជាតារាចម្រៀងរួមផលិតកម្ម សម្រុកចេញបទជាបន្តបន្ទាប់តែគេសង្កេតឃើញស្រីស្អាត អេនី ហ្សាម ហាក់មានសកម្មភាពស្ងប់ស្ងាត់ ។ តែយ៉ាងណាតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះប្រាប់ថាត្រៀម និង ចេញបទ Original Song រួមជាមួយនិងស្ទីលប្លែកៗនៅក្នុងពេលខាងមុខនេះ ។ នៅពេល ឆាប់ៗខាងមុខ នេះ តារាចម្រៀងរូបស្រស់អេនីហ្សាម ត្រៀមចេញបទចម្រៀងថ្មីៗជាបទ Original Song រួមជាមួយនិងស្ទីលថ្មីប្លែកជាងមុន ។

អេនី ហ្សាម ត្រៀមចេញបទ Original Song បំបែកភាពស្ងប់ស្ងាត់

អេនីហ្សាម រំពឹង ថាបទចម្រៀងរបស់នាងនិងទទួលបាន ការគាំទ្រ ពី សំណាក់មហាជន ។ អេនីហ្សាមបានបន្ថែមថាសម្រាប់នាងអាស្រ័យលើក្រុមហ៊ុនជាអ្នកកំណត់ មិនថាបទ ធម្មតាឬបទ Original Song នាងទទួលច្រៀង ទាំង អស់ ។ ប៉ុន្តែនាងក៏មានអារម្មណ៍សប្បាយ ចិត្តនៅ ពេលឃើញមហាជនងាកមកគាំទ្របទចម្រៀងជាស្នាដៃកូន ខ្មែរ ។ ដើម្បីពង្រីកទីផ្សារការងារបស់ខ្លួន អេនី ហ្សាម បានផ្លាស់ប្តូរមកច្រៀងបទញាក់ជាមួយនិងការបញ្ចេញក្បាច់រាំជាមួយក្រុមរាំផ្ទាល់ខ្លួនទៀត ផង ។

អេនី ហ្សាម ត្រៀមចេញបទ Original Song បំបែកភាពស្ងប់ស្ងាត់

អ្វីដែលកត់សំគាល់ថ្វីត្បិតការចញបទចម្រៀងរបស់ អេនីហ្សាម យឺតយ៉ាវក៏ពិតមែន ។ តែស្រីស្អាត រូបនេះមិនមានអារម្មណ៍អាក់អន់ចិត្តហើយក៏មិនមានបំណងដូរចិត្តទៅរកទ្រនំផ្សេងដែរ។សព្វថ្ងៃ អេនី ហ្សាម កាន់ តែមានសម្រស់ស្រស់ស្អាតនិងបែកសាច់ទ្រលុកទ្រលន់ប្លែក ។ អេនីហ្សាម ក៏បានត្អូញត្អែរថា នាងចង់ ស្គមជាងនេះតែតមអាហារយ៉ាងណាក៏មិនស្រកដែរ ៕ ចេនី

អេនី ហ្សាម ត្រៀមចេញបទ Original Song បំបែកភាពស្ងប់ស្ងាត់អេនី ហ្សាម ត្រៀមចេញបទ Original Song បំបែកភាពស្ងប់ស្ងាត់អេនី ហ្សាម ត្រៀមចេញបទ Original Song បំបែកភាពស្ងប់ស្ងាត់អេនី ហ្សាម ត្រៀមចេញបទ Original Song បំបែកភាពស្ងប់ស្ងាត់