រថយន្ត​ហ៊ី​ណូ​បុក​គូថរ​យន្ត​ហ៊ីយ៉ាន់ដាយ​ចត​ស្ងៀម​នៅពេល​យប់ អ្នកបើកបរ​ម្នាក់​ស្លាប់​បាក់ជើង​៣ កំណាត់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​

ខេត្តកំពង់ឆ្នាំង៖ បុរជាអ្នកបើកបររថយន្តម្នាក់បានបាក់ជើង៣កំណាត់កៀបជាប់ស្លាប់នៅក្នុងរថយន្ត ខណៈពេលរថយន្តរបស់គេម៉ាកហ៊ីណូបានបើកបុកគូថរយន្តហ៊ីយ៉ានដាយ១គ្រឿងពេញទំហឹងឈប់នៅលើផ្លូវនៅពេលយប់។ ករណីនេះបានកើតឡើងនៅម៉ោង២យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវ ជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៩ និងលេខ១០០ ស្ថិតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង។

KA-24-08-2016-08
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរចុះវាស់វែងកន្លែងកើហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយភ្លៅ៥ ពាក់ស្លាកលេខកំពង់ចាម3A-4103 ដឹកគ្រាប់ពោតក្នុងទិដៅពីជើងទៅត្បូង បានឈប់អ្នកបើកបរចុះពិនិត្យមើលកងរថយន្តនៅចំណុចកើតហេតុ។ ខណៈនោះរថយន្តម៉ាកហ៊ីណូដឹកគ្រាប់ពោត ពាក់ស្លាកលេខប៉ៃលិន 3A-0257 បានបើកមកពីក្រោយក្នុងល្បឿនលឿនទំនងជាចាំងភ្លើងរថយន្តមកពីមុខ បានបើកបុកគូថរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង ខូចកំពិតកាប៊ីនរថយន្តទៅមុខមិនរួច។

KA-24-08-2016-10

ក្រោយពេលកើតហេតុប្រជាពលរដ្ឋនិងសមត្ថកិច្ចបានទៅដល់ បានឃើញបុរសម្នាក់បានបាក់ជើង៣កំណាត់ស្លាប់កៀបជាប់នៅក្នុងកាប៊ីនរថយន្តហ៊ីណូផ្នែកខាងស្តាំ ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ នៅក្នុងខ្លួនអ្នកស្លាប់នោះសមត្ថកិច្ចបានឆែករកឃើញអត្តសញ្ញាបណ្ណ័គេមួយសន្លឹកមានឈ្មោះ ហ៊ាន ហេង អាយុ៣៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តមណ្ឌលគីរី ប៉ុន្តែតាមគេដឹងថាជនរងគ្រោះក៏ជាអ្នកបើកបររយន្តនេះដែរស្នាក់នៅក្នុងខេត្តកំពង់ចាមគឺរថយន្ត មួយនេះមានតៃកុង២នាក់បើកបរផ្លាស់ប្តូរគ្នា ពីព្រុំដែនប៉ោយប៉ែតទៅក្រុងភ្នំពេញ។

KA-24-08-2016-11

រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរកសាងសំណុំរឿងតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួរសារជួលរថយន្តទួរីមួយគ្រឿងមកទទួលយកពីក្នលែងកើតហេតុ យកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យទានតាមប្រពៃណី ៕ រិទ្ធិ ជ័យ

KA-24-08-2016-09