អត្ត​ពលិក​អាស៊ាន​ដែល​ឈ្នះ​មេដាយមាស​អូឡាំ​ពិក ការ​ជិះ​​យន្ត​ហោះ​​​ឥត​គិត​​ថ្លៃ​អស់​មួយ​ជីវិត​ពី AirAsia​

ក្រុម​ហ៊ុន​អា​កាស​ចរ​ AirAsia របស់​​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពួក​គេ​នឹង​ផ្តល់​ការ​​ជិះ​យន្ត​ហោះ​ដោយ​ឥត​គិត​ថ្លៃ «អស់​មួយ​ជីវិត» រាល់​​អត្ត​ពលិក​ក្នុង​សហ​គមន៍​​​​អាស៊ី​អា​គ្នេយ៍ (អាស៊ាន) ដែល​បាន​ឈ្នះ​មេដាយ​មាស​​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំ​ពិក​ឆ្នាំ​២០១៦ ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល​​។

Freeflight03

សេចក្តី​ពេល​ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អត្ត​ពលិក​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ឈ្នះ​​មេដាយ​​​ប្រាក់ និង​សំ​រឹទ្ធ ក្នុង​​វិញ្ញា​សា​កីឡា​អូឡាំ​ពិក​របស់​​ពួក​គេ នឹង​ទទួល​បាន​ការ​ជិះ​យន្ត​ដោយ​ឥត​គិត​ថ្លៃ​​រយៈ​ពេល​៥​ឆ្នាំ និង​២​ឆ្នាំ​រៀង​ៗ​ខ្លួន​។ AirAsia បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា៖ «អត្ត​ពលិក​​ដែល​មាន​សិទ្ធិ​នឹង​អាច​ហោះ​ហើរ​ទៅកាន់​គោល​ដៅ​ច្រើន​ជាង​១២០ ក្នុង​ក្រុម​ហ៊ុន​អាកាស​ចរ AirAsia និង​បណ្តាញ​​របស់​ក្រុម​ហ៊ុន AirAsia X ក្នុង​ទ្វីប​អាស៊ី អូ​ស្ត្រាលី មជ្ឈិម​បូ​ព៌ា និង​អា​ហ្វ្រិក​»​។

freeflight01

កីឡាករ​ហែល​ទឹក​សិង្ហ​បុរី Joseph Schooling អត្ត​ពលិក​វាយ​សី​របស់​​ឥណ្ឌូ​នេ​ស៊ី Liliyana Natsir និង Tontowi Ahmad កីឡាករ​បាញ់​កាំ​​ភ្លើង​របស់​វៀត​ណាម Hoang Xuan Vinh ក៏​ដូច​ជា​​កីឡា​ការិនី​លើក​ទម្ងន់​របស់​ថៃ Sukanya Srisurat និង Sopita Tanasan សុទ្ធ​សឹង​​ជា​អត្ត​ពលិក​អាស៊ាន​ដែល​បាន​ឈ្នះ​មេ​ដាយ​មាស​អូឡាំ​ពិក​​។

Freeflight02

លោក Tony Fernandes ប្រធាន​​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​អាកាស​ចរ AirAsia បាន​ឲ្យ​ដឹង​ថា៖ «យើង​សង្ឃឹម​ថា វា​ក៏​នឹង​លើក​ទឹក​ចិត្ត​ដល់​អត្ត​ពលិក​ផ្សេង​ទៀត​ក្នុង​តំបន់​ក្នុង​ការ​​ដើរ​តាម​ជំ​ហាន​របស់​ពួក​គេ​ផង​ដែរ​។ ខ្ញុំ​ចង់​ឃើញ​មេ​ដាយ​ជាច្រើន​ទៀត​មក​ពី​តំបន់​អាស៊ាន​ទៅ​ថ្ងៃ​អនា​គត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

The post អត្ត​ពលិក​អាស៊ាន​ដែល​ឈ្នះ​មេដាយមាស​អូឡាំ​ពិក ការ​ជិះ​​យន្ត​ហោះ​​​ឥត​គិត​​ថ្លៃ​អស់​មួយ​ជីវិត​ពី AirAsia​ appeared first on CamboSport.