ក្រោយ​បរាជ័យ​នៅ RIO ស៊ន សៀវ​ម៉ី ប្តេជ្ញា​បន្តដំណើរ​ជាមួយ​តេ​ក្វាន់​ដូ​ដោយ​ឥត​រាថយ​ និពន្ធដោយ : សឿន វណ្ណឌេត       August-24-2016, 8:19 pm         481

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រោយ​បរាជ័យ​នៅ RIO ស៊ន សៀវ​ម៉ី ប្តេជ្ញា​បន្តដំណើរ​ជាមួយ​តេ​ក្វាន់​ដូ​ដោយ​ឥត​រាថយ​​ការបរាជ័យ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល មិនមែនជា​កត្តា​ធ្វើ​ឲ្យ​កីឡាការិនី​តេ​ក្វាន់​ដូ​ម្ចាស់​មេដាយមាស​ជើងឯក​អាស៊ី ស៊ន សៀវ​ម៉ី បាក់​ទឹកចិត្ត​នោះទេ តែ​វា​ជា​កត្តា​ជួយ​ជំរុញ​បន្ថែម​ឲ្យ​មានការ​ប្តេជ្ញា​តាំងចិត្ត​កាន់តែខ្លាំង​ថែម​ទៀតផង​។ កីឡាការិនី​រូបគេ​បាន​ប្តេជ្ញា​ថា នឹងមិន​បោះបង់​អាជីព​ជា​កីឡាការិនី​របស់ខ្លួន​នោះឡើយ ជាពិសេស​នឹងធ្វើ​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ​សម្រាប់​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ផ្សេងៗ​ទៀត​។ 

​ទីបំផុត​ក្រោយ​បរាជ័យ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ Rio កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បញ្ជាក់ថា ខ្លួន​មិន​បោះបង់​អាជីព​ជា​កីឡាការិនី​នោះឡើយ លើសពីនេះ​បាន​ប្តេ​ជា្ញ​ចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ជាពិសេស​តាំងចិត្ត​នឹងធ្វើ​ឲ្យ​កាន់​ល្អ​នៅ​ឆាក​អន្តរជាតិ​ផ្សេងៗ ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ទោះបី​លើក​នេះ​ខ្លួន​មិនអាច​បំបែក​កំណត់ត្រា​សម្រាប់​កម្ពុជា​ក៏ដោយ​។​

ក្រោយ​បរាជ័យ​នៅ RIO ស៊ន សៀវ​ម៉ី ប្តេជ្ញា​បន្តដំណើរ​ជាមួយ​តេ​ក្វាន់​ដូ​ដោយ​ឥត​រាថយ​ និពន្ធដោយ : សឿន វណ្ណឌេត       August-24-2016,  8:19 pm         481

​ម្ចាស់​មេដាយមាស​អាស៊ាន​ហ្គេម​ឆ្នាំ​២០១៤​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទោះបី​លើក​នេះ​ខ្ញុំ​មិនអាច​នាំ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទៅកាន់​កម្ពុជា​ផ្ទាល់ ប៉ុន្តែ​សម្រាប់​គោលដៅ​របស់ខ្ញុំ គឺ​អាជីព​ជា​កីឡាការិនី​ខ្ញុំ​អត់​បញ្ចប់​ត្រឹមហ្នឹង​គឺ​វា​នៅតែ​បន្ត​។ ការបរាជ័យ​មួយ​នេះ​ខ្ញុំ​នឹង​តបស្នង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​និង​អ្នកគាំទ្រ​របស់ខ្ញុំ​ផ្ទាល់ ខ្ញុំ​សន្យាថា​នឹង​ខំប្រឹង​ធ្វើ​ឲ្យ​ល្អៗ​នៅលើ​ឆាក​អន្តរជាតិ​ផ្សេងៗ មិនថាតែ SEA Games, Asian Games នោះទេ ជាពិសេស​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន​»​។

ក្រោយ​បរាជ័យ​នៅ RIO ស៊ន សៀវ​ម៉ី ប្តេជ្ញា​បន្តដំណើរ​ជាមួយ​តេ​ក្វាន់​ដូ​ដោយ​ឥត​រាថយ​ និពន្ធដោយ : សឿន វណ្ណឌេត       August-24-2016,  8:19 pm         481

​កា​បរាជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​របស់ សៀវ​ម៉ី បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​និយម​គាំទ្រ​វិស័យ​កីឡា​កម្ពុជា​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​សម្រាប់​ការបាត់បង់​ឱកាស​ដ៏​ល្អ​ក្នុង​ការដណ្តើម​មេដាយ​របស់គេ ប៉ុន្តែ​សម្រាប់ សៀវ​ម៉ី ផ្ទាល់​បាន​បញ្ជាក់ថា ខ្លួន​មានការ​សោកស្តាយ​ខ្លាំង​ជាង​ប្រជា​ពល​ខ្មែរ និង​អ្នកគាំទ្រ​ទៅទៀត ក្នុងនាម​ជា​កីឡាការិនី​ក្តី​រំពឹង​សម្រាប់​កម្ពុជា​។​

ក្រោយ​បរាជ័យ​នៅ RIO ស៊ន សៀវ​ម៉ី ប្តេជ្ញា​បន្តដំណើរ​ជាមួយ​តេ​ក្វាន់​ដូ​ដោយ​ឥត​រាថយ​ និពន្ធដោយ : សឿន វណ្ណឌេត       August-24-2016,  8:19 pm         481

​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក៏ដូចជា​អ្នកគាំទ្រ​ផ្ទាល់​ជា​ចលករ​ជួយ​ជំរុញ​ទឹកចិត្ត​ឲ្យ​ម្ចាស់​មេដាយមាស​អាស៊ាន​ហ្គេម​ឆ្នាំ​២០១៤ រូបនេះ​មាន​កម្លាំងចិត្ត​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផ្សេងៗ​នាពេល​កន្លងមក ហើយ សៀវ​ម៉ី ជឿជាក់ថា​ការ​គាំ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​នៅតែ​បន្ត​ជា​រៀងរហូត​សម្រាប់​រូបគេ ក៏ដូចជា​កីឡាការិនី​ដទៃ ដើម្បី​ជួយ​លើក​ចិត្ត​ជួយ​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ គួរ​បញ្ជាក់ថា ប្រតិភូ​កម្ពុជា​ដែល​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ Rio ប្រទេស​ប្រេ​ស៊ី​ល នឹង​មកដល់​កម្ពុជា​វិញ​នា​ថ្ងៃទី​២៥ ខែសីហា ស្អែក​នេះ​៕ 

​រូបថត​ទាំង​អស់ពី ទំព័រ​ហ្វេ​ស​ប៊ុ​ក NOCC