យន្តហោះ B-52 ត្រលប់​ទៅ​កម្ទេច​ភេរវជន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ និពន្ធដោយ : ថ្មីៗ       August-24-2016, 8:39 pm         242

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យន្តហោះ B-52 ត្រលប់​ទៅ​កម្ទេច​ភេរវជន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ​សហរដ្ឋអាមេរិក​បាន​សម្រេច​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើយ​វិញ ដើម្បី​គាំទ្រ​កងទ័ព និង​វាយប្រហារ​លើ​ក្រុម​ភេរវជន​នៅ​ទីនោះ​។ នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​មួយ​ទសវត្ស​រ៍ហើយ​ដែល​យន្តហោះ​ទម្លាក់​គ្រាប់ B-52 នេះ​ចេញ​ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។

​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក B-52 បាន​ត្រឡប់​ទៅ​បំពេញ​ប្រតិបត្តិការ​កម្ចាត់​ភេរវកម្ម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើងវិញ​ហើយ​។ យន្តហោះ​នេះ​ចាប់ផ្តើម​បំពេញ​ប្រតិបត្តិការ​លើកដំបូង​បំផុត​នៅ​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុង​រយៈពេល ១០ ឆ្នាំនេះ​។

​យោងតាម​សារព័ត៌មាន Sputnik នាយសេនាធិការ​កងទ័ព​អាកាស  David L. Goldfein បាន​លើកឡើងថា​៖« យើង​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ត្រឡប់​ទៅ​ច្បាំង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​និង​អ៊ីរ៉ាក់​វិញ​ហើយ​។ B-52 បាន​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​នៅលើ​ដី និង​សម្រួល​ដល់​គាំទ្រ​កងទ័ព​ដែល​ស្ថិតនៅក្រោម​ការវាយប្រហា​រ​»​។

​បើតាម​មន្ត្រី​យោធា​ជាន់ខ្ពស់​ខាងលើ យន្តហោះ​ទម្លាក់​គ្រាប់ B-52 ទាំងនោះ​ត្រូវ​បញ្ជូនទៅ​ទម្លាក់​គ្រាប់បែក​២៧ គ្រាប់​ដើម្បី​ប្រឆាំង​ភេរវកម្ម​នៅក្នុង​ប្រទេស​។ ប៉ុន្តែ​ទ័ពអាកាស​មិនបាន​ប្រកាស​ឲ្យ​ដឹងថា យន្តហោះ​ចាស់វស្សា​នេះ​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ពី​ពេលណា​ទេ​។ ប៉ុន្តែ​ការបញ្ជូន​យន្តហោះ​យុទ្ធសាស្ត្រ​នេះ​ទៅ​ច្បាំង​វិញ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ពង្រីក​តួនាទី​ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​និង​ដោះស្រាយ​ការកើនឡើង​នៃ​បញ្ហា​អស្ថិរភាព​នោះ​។

​ក្រៅពី​អា​ហ្វ​ហ្កា​នី​ស្ថាន លោក David L. Goldfein បាន​បង្ហាញថា​យន្តហោះ B-52 នៅ​មូលដ្ឋានទ័ព Al Udeid នៅ​កាតា បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​ប្រហែល ១៣០០​គ្រាប់​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​កន្លងមក​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នេះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មកម្ល៉េះ ហើយ​វា​បាន​ចូល​បម្រើ​វិ​ស័​យោធា​ដំបូង​បំផុត​ចាប់តាំងពី​លោក ប្រធានាធិបតី Eisenhower ស្ថិតនៅក្នុង​តំណែង​។ យន្តហោះ​នេះ​កាន់តែ​ល្បីល្បាញ​នៅពេលដែល​វា​ចេញ​ទម្លាក់​គ្រាប់​ប្រឆាំង​ទ័ព​កុម្មុយនីស្ត​នៅ​ឥណ្ឌូចិន​ផងដែរ​។ ប្រតិបត្តិការ​ចុងក្រោយ​របស់​យន្តហោះ​ទម្លាក់​គ្រាប់ B-52 គឺ​ប្រតិបត្តិការ​ព្យុះ​សមុទ្រ​ខ្សាច់​ដែល​ធ្វើឡើង​ដើម្បី​ប្រឆាំង​អ៊ីរ៉ាក់​នៅ​ទស្សវត្សរ៍​ឆ្នាំ ១៩៩០​នោះ​។ ហើយ​បន្ត​មក​យន្តហោះ​នេះ​ក៏មាន​ចំណែក​កម្ទេច​ក្រុម​ភេរវជន​តា​លី​បង់ និង​ក្រុម​អាល់​កៃ​ដា​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​៕