អ្នកលក់​ថ្នាំញៀន​ចំនួន​២​នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តខេត្តព្រះសីហនុចាប់ខ្លួនបានក្នុងខណៈពេល កំពុងធ្វើសកម្មភាព លក់ដូរគ្រឿងញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦ វេលាម៉ោងនាទី១៩,៣០នាទី នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

KA-24-08-2016-16

លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងថា កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងនាទី១៩ និង៣០នាទី កម្លាំងជំនាញនគរបាលខេត្តបានបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀន ០១ករណី នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

KA-24-08-2016-17

១-ឈ្មោះ វិញ វណ្ណចិត្រា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ និងស្រុក កំណើត នៅភូមិបង្គោល៨ ស្រុកជាំក្សាន្តខេត្តព្រះវិហារ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ មាស សាវុធ ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅក្រុមទី៤៤ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មុខរបរ មិន ពិតប្រាកដ។ ដកហូតបានថ្នាំញៀនចំនួន ០២កញ្ចប់ធំ និង២៥កញ្ចប់តូច ទូរស័ព្ទដៃ ០១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង។ ជនសង្ស័យត្រូវនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ សមុទ្រខៀវ

KA-24-08-2016-18

KA-24-08-2016-19