កាំកុងត្រូល ដកហូតណែមជាង ១០០ គីឡូក្រាមផ្ទុកជាតិប៉ូរ៉ាក់ នៅក្រុងសេរីសោភ័ណ្ឌ

6 Videos


មន្ត្រីជំនាញកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានរកឃើញ និង ដកហូតណែម
ជាង ១០០ គីឡូក្រាម ដែលមានជាតិបូរ៉ាកលក់ធ្វើឲ្យប៉ះពាល់សុខភាព កាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦ គឺសមត្ថកិច្ចជំនាញ បានចុះទៅបង្ក្រាបនិងដកហូតនៅក្នុងផ្សារភូមិកូនដំរី និង នៅស្ថិតនៅចំណុចស្ពាន់ទឹកថ្លា ភូមិទឹកថ្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។

កាំកុងត្រូល ដកហូតណែមជាង ១០០ គីឡូក្រាមផ្ទុកជាតិប៉ូរ៉ាក់ នៅក្រុងសេរីសោភ័ណ្ឌ

លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា ការចុះពិនិត្យក្នុងផ្សារកូនដំរីនេះ សមត្ថកិច្ចជំនាញបានដកហូតទំនិញជាច្រើនប្រភេទដែលហួសកំណត់ប្រើប្រាស់ រួមទាំងទឹកអាស៊ីដរូបទន្សាយដែលអាជីវករយកមកតាំងលក់ឲ្យប្រជាពលរដ្ឋយកប្រើប្រាស់ជំនួសទឹកខ្មេះ ។

កាំកុងត្រូល ដកហូតណែមជាង ១០០ គីឡូក្រាមផ្ទុកជាតិប៉ូរ៉ាក់ នៅក្រុងសេរីសោភ័ណ្ឌ

ចំណែកនៅគល់ស្ពាន់ទឹកថ្លាវិញ ក្រុមការងារដកហូតណែមជាង ១០០ គីឡូក្រាមដែលមានជាតិប៉ូរ៉ាក់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ផ្នែកតម្រងនោម និង ក្រពះ ហើយណែមទាំងនោះផលិតនៅទីក្រុងបាត់ដំបង ។ ក្រោយពីការដកហូត និង ធ្វើកំណត់ហេតុ រាល់មុខទំនិញទាំងអស់ សមត្ថកិច្ចជំនាញយកទៅដុតកម្ទេចចោល ។

កាំកុងត្រូល ដកហូតណែមជាង ១០០ គីឡូក្រាមផ្ទុកជាតិប៉ូរ៉ាក់ នៅក្រុងសេរីសោភ័ណ្ឌ

លោកបញ្ជាក់ថា នៅតាមទីផ្សារ ឬ តាមសាលា និង ជនបទសព្វថ្ងៃឃើញថា ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់រូមទាំងអាជីវករ ដែលជាអ្នកទទួលទិញមកលក់បន្តនៅ លើទីផ្សារមានការយល់ដឹងច្រើនអំពីរបៀបទិញលក់រាល់មុខទំនិញនិងស្គាល់ ចំពោះស្លាក់យីហោណាដែលត្រូវហាមឃាត ៕

សុថាត់

កាំកុងត្រូល ដកហូតណែមជាង ១០០ គីឡូក្រាមផ្ទុកជាតិប៉ូរ៉ាក់ នៅក្រុងសេរីសោភ័ណ្ឌកាំកុងត្រូល ដកហូតណែមជាង ១០០ គីឡូក្រាមផ្ទុកជាតិប៉ូរ៉ាក់ នៅក្រុងសេរីសោភ័ណ្ឌកាំកុងត្រូល ដកហូតណែមជាង ១០០ គីឡូក្រាមផ្ទុកជាតិប៉ូរ៉ាក់ នៅក្រុងសេរីសោភ័ណ្ឌ