សុខ ស្រីនាង បង្ហើប​​គន្លឹះ​ថែរក្សា​សម្រស់​ និង​រូបរាង​ស្វែល​

សុខ​ ស្រីនាង ត្រូវ​បាន​ប្រិយ​មិត្ត​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​សរសើរ​នាង​ស្ទើរ​តែ​គ្រប់​គ្នា​ពី​រូប​សម្រស់​ស្រស់ស្អាត​​នៅ​តែ​ក្មេង​ខ្ចី បើ​ទោះ​ជា​វ័យ​កាន់​តែ​វិវត្ត​ទៅ​មុខយ៉ាងណា​ក៏​ដោយ។ ​សូម្បី​សាមី​ខ្លួន​ផ្ទាល់ ​ក៏​អះអាង​ថា​ មិន​តិច​នាក់​ទេ​ដែល​ និយាយ​សរសើរ​នាង​ពី​រឿង​នេះ​។

 

ថ្ងៃ​នេះតារា​ចម្រៀង​ក្នុង​ផលិតកម្មសាន់ដេ សុខ ស្រីនាង បាន​ចូល​ខ្លួន​បង្ហើប​គន្លឹះ ឬវិធីថែ​រក្សា​សម្រស់​​មួយ​ចំនួនតាម​រយៈ Sabay ​ដែល​នាងតែង​​អនុវត្ត​ន៍​ប្រចាំ​ថ្ងៃ​៖

 

​​ពេល​ព្រឹក៖ ងើប​ពី​ដំណេក​ភ្លាម ស្រីនាង​ ប្រាប់​ថា​ នាង​តែង​ញ៉ាំ​ទឹក​ក្តៅ​អ៊ុនៗ​មួយ​កែវ ឬ ទឹក​ឃ្មុំ​​ ពេល​ខ្លះ​​​ញ៉ាំ​ទឹក​ផ្លែ​ឈើ​មួយ​កែវ​ ក្នុង​នោះ​នាង​ថា​ អាហារ​ពេល​ព្រឹក​សំខាន់​បំផុត​ដែល​គ្រប់​គ្នា​មិន​អាច​អត់​បាន ៖” ទឹក​ក្ដៅ​អ៊ុនៗ​លាយ​ជាមួយ​ទឹក​ឃ្មុំ​ បង​មិនដែល​ខាន​ទេ គឺ​វា​សំខាន់​ណាស់​សម្រាប់​បង​ ជាពិសេស​មិន​ងាយ​ឈឺ​ក្រពះ​សោះ​អូន”។

 

សុខ ស្រីនាង បង្ហើប​​គន្លឹះ​ថែរក្សា​សម្រស់​ និង​រូបរាង​ស្វែល​រូបថត ហ្វេសប៊ុក សុខ ស្រីនាង

 

ពេល​រសៀល​៖ ស្រីនាង ថា​ ទទួល​ទាន​អាហារ​ធម្មតា ជួន​កាល​មិន​បាន​ញ៉ាំ ដោយសារ​ឆ្អែត​ពី​ព្រឹកក៏​មាន​។

 

ពេល​ល្ងាច៖​ ទទួល​ទាន​អាហារ​​តិច​តួច​ ក្នុង​នោះ ស្រីនាង​ ជ្រើស​យក​កា​រហាត់​ប្រាណ​ ជា​ពិសេស​ការ​រាំ​តាម​បែប​ស្ទីល​កូរ៉េ​។ ជា​រៀង​រាល់​ល្ងាច​ ក្រៅ​ពីការ​ថត​បទ​ច្រៀង​ ស្រីនាង​ តែង​ចំណាយ​ពេល​កន្លះ​ម៉ោង​ទៅ​ ១​ម៉ោង​ ដើម្បី​ហាត់​ប្រាណ​តាម​ក្បាច់​រាំ​កូរ៉េ៖ “និយាយរួម​ទៅ​ គ្មាន​អ្នកណា​ដឹង ​ថា​បង​ ចេះ​រាំ​បទ​កូរ៉េ ទេ ព្រោះ​បង​ហាត់​តែ​នៅ​ផ្ទះ​ សូម្បី​តែ​អ្នក​ផ្ទះ​បង​ក៏​មិន​ដឹង​ផង​អូន​”។

 

អ្វី​ដែល​សំខាន់​ សម្រាប់​តារា​ចម្រៀង​ស្រី​រូប​នេះ​គឺ​សុខភាព នាង​ថា​ បើសិន​ជា​មាន​សុខភាព​ល្អ​​ ​គេង​បាន​គ្រប់​គ្រាន់​ អារម្មណ៍​ល្អ សុខភាព​ផ្លូវ​ចិត្ត​ល្អ​ នោះ​អ្វីៗ​គ្រប់​យ៉ាង​ពេញ​មួយ​តួ​ខ្លួន​នឹង​ចេញ​លទ្ធផល​​ល្អ​ទៅតាម​នោះ​ដែរ៕

 

ចុចអាន៖ កូន​ ពែកមី​ ច្រៀង​មួយ​បទ ​​កូរ​ពេញ​ឆាក​លេជេន

អត្ថបទ៖ ថា ម៉ាលីដា​