សិល្បករ​៥​រូប​ដែល​ធ្លាប់​ក្រ​ដល់​ថ្នាក់​គ្មាន​ទី​ជ្រកកោន​មុន​​ក្លាយ​ជា​កំពូល​តារា

មនុស្ស​ជា​ច្រើន​តែង​កើត​មាន​អារម្មណ៍​ច្រណែន​ជា​មួយ​តារា​សិល្បៈ​នៅ​ពេល​ឃើញ​ពួក​គេ​រស់​នៅ​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សុខ​ស្រួល គ្មាន​ការ​លំបាក។ តារា​ខ្លះ​ក៏​មាន​វត្តមាន​នៅ​ក្នុង​តារាង​បុគ្គល​ដែល​មាន​បំផុត​ក្នុង​ពិភពលោក។ តែ​នៅ​ក្រោយ​ផ្ទាំង​វាំងនន​នោះ សួរ​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា ទម្រាំ​មាន​ថ្ងៃ​នេះ ពួក​គេ​បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់។ ខាង​ក្រោម​នេះ​គឺ​ជា​សិល្បករ​និង​សិល្ប​ការិនី​៦​រូប​ដែល​ក្រ​ដល់​ថ្នាក់​គ្មាន​ទី​ជ្រកកោន​មុន​ពេល​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​ល្បី​ដូច​សព្វ​ថ្ងៃ។

 

១. Jim Carrey

 

សិល្បករ​៥​រូប​ដែល​ធ្លាប់​ក្រ​ដល់​ថ្នាក់​គ្មាន​ទី​ជ្រកកោន​មុន​​ក្លាយ​ជា​កំពូល​តារា

 

គ្រួសារ​តួ​រឿង “ស្រោម​មុខ​ខៀវ” Jim Carry ធ្លាក់​ខ្លួន​ដុនដាប​នៅ​ពេល​​ឪពុក​របស់​លោក​បាត់​បង់​ការ​ងារ បង្ខំ​ឲ្យ​គ្រួសារ​មួយ​នេះ​រើ​មក​រស់​នៅ​លើ​រថយន្ត។ ក្រោយ​ពេល​ត្រាច់ចរ​ទូទាំង​ប្រទេស​កាណាដា​ លោក​ក៏​បាន​សុំ​មក​នៅ​សួន​ច្បារ​របស់​បង​ស្រី​ខ្លួន និង​ស្នាក់​នៅ​ក្នុង​តង់។

 

២. Jenifer Lopez

 

សិល្បករ​៥​រូប​ដែល​ធ្លាប់​ក្រ​ដល់​ថ្នាក់​គ្មាន​ទី​ជ្រកកោន​មុន​​ក្លាយ​ជា​កំពូល​តារា

 

ម្ដាយ​របស់​ម្ចាស់​បទ “On The Floor” ​បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​សម្រេច​ចិត្ត​ក្លាយ​ជា​អ្នក​រាំ​អាជីព​របស់​ Jenifer Lopez។ អាស្រ័យហេតុនេះ ទំនាស់​បាន​ផ្ទុះ​ឡើង​រវាង​ម្ដាយ​កូន​រូប​នេះ បណ្ដាល​ឲ្យ​នាង​ត្រូវ​រើ​បង្វេច​ចេញ​ពី​ផ្ទះ​មក​ដេក​លើ​បង់​ក្នុង​ស្ទូឌីយោ​បង្រៀន​រាំ។

 

៣. Sylvester Stallone

 

សិល្បករ​៥​រូប​ដែល​ធ្លាប់​ក្រ​ដល់​ថ្នាក់​គ្មាន​ទី​ជ្រកកោន​មុន​​ក្លាយ​ជា​កំពូល​តារា

 

តួ​រឿង “Rambo” Sylvester Stallone ធ្លាប់​ក្រ​ដល់​ថ្នាក់​ត្រូវ​ថត​រឿង​អាសអាភាស​ដើម្បី​ចិញ្ចឹម​ជីវិត។ កំឡុង​ពេល​ចាំ​លុយ​ធ្លាក់​ពី​ការ​ថត​រឿង​នេះ លោក​បាន​ដេក​ហាល​ថ្ងៃ​ហាល​ភ្លៀង​នៅ​ចំណត​រថយន្ត​ក្រុង​អស់​បី​សប្ដាហ៍។

 

៤. Charlie Chaplin

 

សិល្បករ​៥​រូប​ដែល​ធ្លាប់​ក្រ​ដល់​ថ្នាក់​គ្មាន​ទី​ជ្រកកោន​មុន​​ក្លាយ​ជា​កំពូល​តារា

 

ស្ដេច​កំប្លែង “សាក់​ឡូ” Charlie Chaplin ប្រហែល​ជា​តារា​ដែល​កម្សត់​ជាង​គេ​នៅ​ក្នុង​តារាង​នេះ។ ក្នុង​វ័យ​១៤​ឆ្នាំ លោក​ត្រូវ​មើល​ថែ​ខ្លួន​ឯង និង​ប្អូន​ប្រុស​ដោយ​សារ​មាន​ម្ដាយ​ឈឺ​ជា​ទម្ងន់ រីឯ​ឪពុក​វិញ​ជា​មនុស្ស​ប្រមឹក​ខួប​ដោយ​ក្រោយ​មក​បាន​ស្លាប់​ដោយ​សារ​ស្រា​តែ​ម្ដង។

 

៥. Daniel Craig

 

សិល្បករ​៥​រូប​ដែល​ធ្លាប់​ក្រ​ដល់​ថ្នាក់​គ្មាន​ទី​ជ្រកកោន​មុន​​ក្លាយ​ជា​កំពូល​តារា

 

បើ​និយាយ​ទៅ អាច​មាន​មនុស្ស​ច្រើន​មិន​ជឿ តែ​កំឡុង​ពេល​រង់​ចាំ​ឱកាស​ក្លាយ​ជា​តារា​សម្ដែង​នោះ តួ​រឿង “007” Daniel Craig បាន​ដេក​នៅ​លើ​បង់​ក្នុង​សួន​ច្បារ​នានា​ក្នុង​ទីក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស៕

 

ចុចអាន៖Justin Bieber ឱប​ថើប​មិត្ត​ស្រី​វ័យ​១៧​ឆ្នាំ​ក្នុង​សួន​ក្រោយ​លុប​គណនី Instagram ចោល

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖storypick