អាការៈ ៥ យ៉ាងនេះ បញ្ជាក់ថា មាន​ជំងឺ​មហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​ហើយ​

អាការៈ ៥ យ៉ាងនេះ បញ្ជាក់ថា មាន​ជំងឺ​មហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​ហើយ​

​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀន​ធំ ច្រើន​តែ​មិន​បង្ហាញ​នូវ​រោគសញ្ញា គួរ​ឲ្យ​កត់សម្គាល់អ្វី​ឡើយ ក្នុង​ដំណាក់កាល​ដំបូង​។ ប៉ុន្តែ បើសិនជា​យើង​អាច​រក​ឃើញ​វា​ទាន់ពេលវេលា វា​អាច​នឹង​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាមួយនឹង​ថ្នាំ​គីមី និង​បាញ់​កាំរស្មី​។ ការ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​មហារីក​ទៀងទាត់ មាន​ប្រយោជន៍​ណាស់​ចំពោះ​រឿងនេះ​។ ខាងក្រោម​នេះ គឺជា​អាការៈ​មួយចំនួន ដែល​អ្នក​គួរតែ​កត់សម្គាល់ អំពី​ជំងឺ​មហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀន​ធំ​។​

បន្ទោរ​បង់​មិន​ទៀងទាត់​
សញ្ញា​សំខាន់​មួយ នៃ​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀន​ធំ គឺ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោ​របង់​។ បើសិនជា​អ្នក​ទល់លាមក ឬ​រាករូស​ជាប់ ឬ​ឈឺចាប់​បែបរ​មួល​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ឬ​ហូរឈាម​តាម​រន្ធ​គូថ នោះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មើល​មូលហេតុ​របស់​វា​។

ឈាម​ក្នុង​លាមក​
ការ​ដែល​មាន​ស្នាម​ឈាម​ពណ៌​ចាស់ ឬ​មាន​ឈាម​លើ​លាមក អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ប្រភេទ​នេះ​ហើយ​។ ថ្វីបើ វា​គឺជា​សញ្ញា​ញឹកញាប់​មួយ របស់​ជំងឺ​ឬ​ស​ដូង​បាត ឬ​មហារីក​ផ្សេងៗ​ទៀត​ដូចជា មហារីក​ក្រពេះ​ក៏ដោយ ក៏​ការ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ខាង​ក្រពះ​ពោះវៀន និង​ធ្វើតេស្ត​រក​ជំងឺ​នេះ ប្រហែលជា​អាច​ជួយ​អ្នក ស្រាយ​ចម្ងល់​បានដែរ​។

មិន​ស្រួល​ក្នុង​ពោះ​
បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា មិន​មាន​ផា​សុកភាព និង​ណែនៗ​ក្នុង​ពោះ ដោយ​មិន​បាន​ញ៉ាំ​អាហារ ឬ​ញ៉ាំ​អាហារ​បាន​តែ​ពីរ​បី​មាត់ បែរ​ជា​ណែន​ក្នុង​ពោះ​ដែរនោះ វា​អាច​ជា​សញ្ញា​មួយ នៃ​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​ដែរ​។ សូម​កុំ​គិត​ថា ការ​ឈឺពោះ និង​មិន​ស្រួល​ក្នុង​ពោះ​បែបនេះ​ជា​សញ្ញា​ថា ក្រពះ​ខ្សោយ​អី បើសិន​ជា​អ្នក​មាន អាការៈ​នេះ​យូរ​ណាស់​ហើយ​។

មិន​អាច​បន្ទោរ​បង់អស់​
អាការៈ​មួយ​ផ្សេងទៀត នៃ​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀន​ធំ គឺ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា អ្នក​មិន​អាច​បន្ទោ​របង់​លាមក ឲ្យអស់​ទាំងស្រុង​។ ខណៈពេល​ដែល​មនុស្ស​ភាគច្រើន​ជឿថា វា​ជា​សញ្ញា​មួយ​នៃ​ក្រពះ​ខ្សោយ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មើល​មូលហេតុ​របស់​វា​ទៅ​។

អស់កម្លាំង​
ការ​ដែល​មាន​អារម្មណ៍​អស់កម្លាំង និង​ស្លេកស្លាំង​ជាប់ អាច​ជា​សញ្ញា​មួយ របស់​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​ដែរ​។ នេះ​ដោយសារ​តែ កោសិកា​មហារីក ជា​អ្នក​ទាញ​យក​ថាមពល ដែល​អ្នក​ត្រូវ​ប្រើ​ទៅ​ចិញ្ចឹម​ខ្លួន​វា ហេតុដូច្នេះ​ហើយ ទើប​ធ្វើឲ្យ​អ្នកអ​ស់​កម្លាំង​។ បើសិនជា​មាន​អា​ការៈបន្ថែម​ដូចជា មិន​ស្រួល​ក្នុង​ពោះ ឬ​បន្ទោ​របង់​មិន​ទៀងទាត់​ទៀត​នោះ គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​ពេទ្យ​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។