អតីត​ពលករ​កូរ៉េ​៣​នាក់ កំពុង​មុជ​ជ្រៅ​ក្នុង​សិល្បៈ​ខ្មែរ

យ៉ាង​ហោច​ណាស់ មាន​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​៣​រូប កំពុង​ឈាន​ជើង​លើ​វិថី​សិល្បៈ​កម្ពុជា​ទាំង​ភាពយន្ត និង​ចម្រៀង​ជា​ដើម។

 

១. លោក ឡេង ណាវ៉ាត់ត្រា៖ ជា​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​រយៈ​ពេល​៥​ឆ្នាំ​ ចន្លោះ​ឆ្នាំ ២០១០-២០១៥ ហើយ​បច្ចុប្បន្ន​លោក​តារា​ចម្រៀង និង​ជា​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម Galaxy ដែល​មាន​និន្នាការ​ផលិត​បទ​ចម្រៀង​ថ្មី​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ចម្រៀង Original Song ជាង​៥០​បទ​ត្រៀម​ចេញ​លក់​លើ​ទីផ្សារ។

 

ផលិតកម្ម​របស់​លោក ឡេង ណាវ៉ាត់ត្រា ក៏​កំពុង​ដំណើរ​ការ​ថត​រឿង “កំពូល​ល្ងង់​នៅ​អាស៊ី” ក្នុង​ទុន​ចំណាយ​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ផង​ដែរ។

 

អតីត​ពលករ​កូរ៉េ​៣​នាក់ កំពុង​មុជ​ជ្រៅ​ក្នុង​សិល្បៈ​ខ្មែរ

 

២. នេត្រ ច័ន្ទតារាវីត ហៅ Vid Cooler៖ ​បច្ចុប្បន្ន​ជា​តារា​ចម្រៀង​ប្រចាំ Rock Music ។ លោក​ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​រយៈ​ពេល​៦​ឆ្នាំ គឺ​ចន្លោះ​ឆ្នាំ ២០០៦- ២០១២។ តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា ក្នុង​ជីវភាព​ជា​ពលករ​ចំណាក​ស្រុក​ម្នាក់​លោក​ធ្លាប់​បាន​ហែល​ឆ្លង​នូវ​រឿងរ៉ាវ​លំបាក​ជា​ច្រើន រហូត​ស្ទើរ​មិន​អាច​ទទួល​យក​បាន​ទៀត​ផង។

 

អតីត​ពលករ​កូរ៉េ​៣​នាក់ កំពុង​មុជ​ជ្រៅ​ក្នុង​សិល្បៈ​ខ្មែរ

 

៣. អៀង សំអាត ហៅ Dj Alaskoo៖ ធ្លាប់​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​៧​ឆ្នាំ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ ២០១៥។ ក្រៅ​ពី​ការងារ​ជា​ពលករ លោក​ក៏​ធ្លាប់​ធ្វើ​ជា​ពិធី​ករ និង​អ្នក​រៀបចំ​កម្មវិធី​នៅ​ប្រទេស​គេ​ផង​ដែរ។​ បច្ចុប្បន្ន Dj Alaskoo ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា៕

 

អតីត​ពលករ​កូរ៉េ​៣​នាក់ កំពុង​មុជ​ជ្រៅ​ក្នុង​សិល្បៈ​ខ្មែរ

អត្ថបទ៖ សំ ជំនាញ