កូន​ជិត​ចូលរៀន ឪពុក​ម្តាយ​គួរ​ត្រៀម​អ្វី​ខ្លះ​ទៅ​?

កូន​ជិត​ចូលរៀន ឪពុក​ម្តាយ​គួរ​ត្រៀម​អ្វី​ខ្លះ​ទៅ​?

​តើ​អ្នក​មាន​ចាំ​ទេ​ថា ថ្ងៃ​ដំបូង​ដែល​អ្នក​ចូល​រៀន អ្នក​បាន​យំ​ខ្លាំងៗ ដោយសារ​តែ​ឪពុក​ម្តាយ​អ្នក ទុក​អ្នក​ចោល​នៅ​សាលា​? ក្នុងនាម​ជា​ឪពុក​ម្តាយ​គ្រប់រូប បេះដូង​អ្នក​ស្ទើរតែ​ធ្លាយ​ចេញមកក្រៅ នៅពេល​ឃើញ​កូន​ខ្លួន​ចូលរៀន​កើត​ហើយ​។ ប៉ុន្តែ តើ​អ្នក​ត្រូវ​ត្រៀម​អ្វីខ្លះ​ចំពោះ​គេ នៅពេលនេះ​។ តើ​ពេល​ណា​ដែល​កូន​អ្នក ត្រៀម​លក្ខណៈ​ផ្លូវចិត្ត​រួចជាស្រេច សម្រាប់​ការ​ចូល​រៀន​?

​ក្មេង​អាច​នឹង​ចាប់ផ្តើម​ចូល​រៀន​បាន នៅ​ពេល​ពួកគេ​អាយុ​បាន ១៨ ទៅ ២៤ ខែ​។ មាន​កត្តា​សំខាន់ៗ​ច្រើនណាស់ ដែល​អ្នក​ត្រូវ​គិត​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ៖

  1. ​ក្មេង​គួរតែ​អាចនិយាយបាន និង​សុំឲ្យ​គេ​យក​ទឹក ឬ​អាហារ​ឲ្យ​ញ៉ាំ និង​គួរតែ​អាច​ប្រើប្រាស់​បន្ទប់​ទឹកបាន ឬ​សុំ​ឲ្យ​អ្នកដទៃ​ជួយ​។
  2. ​ចំពោះ​សាលា​ដែល​កូន​រៀន​នោះ គួរតែ​ជា​កន្លែង​មាន​សុវត្ថិភាព និង​មាន​អ្នក​ថែទាំ ដែល​មាន​ជំនាញ​មើល​ក្មេង​ផង​។


ទោះបីជា​យ៉ាងណា​ក៏ដោយ ក្មេង​កាលណា​ចូលរៀន​ជា​លើកដំបូង​បែបនេះ អាច​នឹង​មាន​អារម្មណ៍​តក់ស្លុត និង​ភ័យ​ច្រើន ព្រោះ​កន្លែង​ដែល​គេ​នៅ​នោះ មិន​ដូច​ផ្ទះ​ខ្លួន​ឯង​។ ដូច្នេះ វា​គួរតែ​ត្រូវការ​ពេល​យូរ ឬ​យ៉ាងហោចណាស់​ពីរ​សប្តាហ៍​ឯណោះ ទើប​កូន​អាច​ស៊ាំ​ខ្លួន​បាន​។

​អ្វី​ដែល​សំខាន់​គឺថា តើ​ឪពុក​ម្តាយ​គួរតែ​រៀបចំ​អ្វីខ្លះ ដើម្បី​កូន​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ចូល​រៀន​នៅ​សាលា​?
រៀបចំ​រួចជាស្រេច​
ចូរ​រៀបចំ​កូន​ឲ្យចូល​រៀន មុនពេល​គេ​ចាប់ផ្តើម​។ ចូរ​និយាយប្រាប់​គេ​អំពី​សាលារៀន របៀប​ដែល​ពួកគេ​អាច​ស្គាល់ នូវ​អ្វីៗ​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​នៅ​សាលា និង​របៀប​ដែល​កូន​អាច​លេង នៅ​សាលា​សប្បាយចិត្ត​ប៉ុណ្ណា​។

ទិញ​សៀវភៅ​រូប​សាលា​កូនក្មេង​
កូន​អ្នក​ប្រហែល​ជា​ចូលចិត្ត នូវ​អ្វី​ដែល​គេ​មើលឃើញ អ្វី​ដែល​គេ​ស្រមៃ អំពី​រូបរាង​សាលារៀន ហើយ​កន្លែង​ទាំងអស់នេះ​ហើយ អាច​បង្កើតបាន​ជា​ការ​ភ្ញាក់ផ្អើល បែប​វិជ្ជមាន​ចំពោះ​គេ​បាន​។

បង្កើត​ជា​អ្វី​ដែល​ស្រដៀង​គ្នា​
ចូរ​ឲ្យ​សមាជិក​គ្រប់​គ្នា​ក្នុងផ្ទះ មិត្តភក្តិ គ្រួសារ និយាយ​អំពី​ភាព​អស្ចារ្យ នៃ​ការ​ចូល​រៀន​នៅ​សាលា​។ ចូរ​រៀប​គម្រោង​ដើរ​កម្សាន្ត ឬ​ទៅ​លេង​សាលារៀន​ក្មេង​ណាមួយ ជាមួយ​កូន​អ្នក​រយៈពេល​ពីរ​បី​សប្តាហ៍ មុនពេល​គេ​ចាប់ផ្តើម​ចូល​រៀន​។ រឿងនេះ​នឹង​ជួយ​បង្កើត​បាន ជា​មជ្ឈដ្ឋាន​ដ៏​មាន​ផា​សុកភាព​សម្រាប់​កូន​អ្នក​។

ទាក់ទង​គ្រូ​ជាមុន​
ចូរ​ធ្វើយ៉ាងណា ឲ្យ​កូន​អ្នក​មាន​ភាព​រាក់ទាក់ ជាមួយ​គ្រូបង្រៀន ក្នុង​ពេល​ចាប់ផ្តើម​រៀន ជាពិសេស នៅពេល​គេ​មាន​ភាព​តក់ស្លុត ឬ​ភ័យខ្លាច​តែម្តង​។

ចៀសវាង​ការយកចិត្តទុកដាក់​កូន​ច្រើន​ជ្រុល​
ចូរ​ប្រាកដថា កូន​អ្នករៀន​ចេះ នូវ​វិធី​រស់នៅ ដោយ​មិន​មាន​អ្នក​នៅ​ក្បែរ​។ ការ​ដែល​នៅ​ខ្វល់ខ្វាយ និង​នៅ​ជិត​កូន​ច្រើនពេក អាច​នឹង​ធ្វើ​ឲ្យ​កូន កាន់តែ​មិន​អាច​រស់នៅ ជាមួយ​អ្នក​ដទៃ ជាពិសេស ពេល​រៀន​ក្រៅ​ផ្ទះ​បាន​។​

ក្រោយ​ពី​ចេញពី​សាលារៀន​ហើយ ឪពុក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ថា ពួកគេ​បាន​រៀន​អី​ខ្លះ​។ ពេលខ្លះ កូន​ប្រហែលជា​មិន​ចង់ និយាយ​អំពី​រឿង​នេះ​ប្រាប់​អ្នក ដូច្នេះ អ្នក​អាច​នឹង​សួរ​គេ​ដោយ​ប្រយោល​បាន​ថា “​កូន​ប្រាប់​មើល​ថា ថ្ងៃនេះ គេ​ឲ្យ​កូន​លេង​អី​ខ្លះ​នៅ​សាលា ហើយ​គេ​លេង​យ៉ាង​ម៉េច​ទៅ​?” ការធ្វើ​សកម្មភាព​ទាំងនេះ នឹង​ជួយ​ប្រាកដថា កូន​អាច​រស់នៅ និង​រៀនសូត្រ​នៅ​ក្រៅ​ពី​ផ្ទះ និង​ចេញ​ឆ្ងាយ​ពី​ឪពុក​ម្តាយ​បាន​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។