អ្នករស់នៅទីក្រុងបាងកក រត់ចេញពីអគារខ្ពស់ៗ បន្ទាប់ពីរងឥទ្ធិពលរញ្ជួយដី ពីប្រទេសមីយ៉ាន់ម៉ា

អ្នករស់នៅទីក្រុងបាងកក រត់ចេញពីអគារខ្ពស់ៗ បន្ទាប់ពីរងឥទ្ធិពលរញ្ជួយដី ពីប្រទេសមីយ៉ាន់ម៉ា
(មីយ៉ាន់ម៉ា)៖ យោងតាមព័ត៌មាន Bangkok Post ចេញផ្សាយបន្តបន្ទាប់ទៀតបានឲ្យដឹងថា អ្នករស់នៅទីក្រុងបាងកក រត់ចេញពីអគារខ្ពស់ៗ មកផ្តុំគ្នានៅខាងក្រៅអគារ បន្ទាប់ពីរងឥទ្ធិពលរញ្ជួយដី ពីប្រទេសមីយ៉ាន់ម៉ា កំរិតខ្លាំង ៦.៨រិចទ័រ។

«នៅម៉ោង ៥៖៤២នាទី ការិយាល័យធ្វើការរបស់ខ្ញុំញ័រ ស្ថិតនៅជាន់ទី២២ នៃអគារក្រុមហ៊ុន Silom Complex, នេះបើយោងតាមអ្នកធ្វើការនៅទីនោះនិយាយប្រាប់។

ប៉ុន្តែទោះបីយ៉ាងណា តាមសារព័ត៌មានបញ្ជាក់ថា មិនមានអ្នករងរបួសនោះទេ។ គ្រោះរញ្ជួយដីដែលកើតឡើងនេះ ស្ថិតនៅចំងាយ១៤៣គីឡូម៉ែត្រពីទីក្រុង Meiktila ប្រទេសមីយ៉ាន់ម៉ា និងញ័ររង្គើដល់ទីក្រុងមួយចំនួនរបស់ឥណ្ឌា និងបង់ក្លាដេស ក៏មានអារម្មណ៍រង្គើផងដែរ នេះបើយោងតាមពលរដ្ឋរស់នៅទីនោះ។

សូមជំរាប កាលពីព្រឹកមិញក៏មានគ្រោះរញ្ជួយដីមួយផងដែរ បានវាយប្រហារប្រទេសអ៉ីតាលី កំរិត ៦.៤រិចទ័រ បណ្តាលឲ្យស្លាប់៣៧នាក់ និងបាត់ខ្លួន១៥០នាក់ផ្សេងទៀត៕

អ្នករស់នៅទីក្រុងបាងកក រត់ចេញពីអគារខ្ពស់ៗ បន្ទាប់ពីរងឥទ្ធិពលរញ្ជួយដី ពីប្រទេសមីយ៉ាន់ម៉ា

ប្រភព៖ bangkokpost, Freshnewsasia

  • អ្នករស់នៅទីក្រុងបាងកក រត់ចេញពីអគារខ្ពស់ៗ បន្ទាប់ពីរងឥទ្ធិពលរញ្ជួយដី ពីប្រទេសមីយ៉ាន់ម៉ា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: