ទួរគី​ ព្រមាន​ អាមេរិក​ ឲ្យ​ឈប់​គាំទ្រ​ភេរវកម្ម​ ព្រោះ​វា​ប្រៀប​ដូច​ជា​កាន់​គ្រាប់​បែក​ដែល​របូត​គន្លឹះ​


ប្រធានាធិបតី ទួរគី លោក តាយីប អ៊ូឌូហ្កាន ព្រមាន អាមេរិក ថា ប្រសិនបើប្រទេសនេះនៅតែបន្តគាំទ្រភេរវជនតទៅទៀត ប្រទេសដែលជាមហាអំណាចពិភពលោកនេះ នឹងទទួលផលអាក្រក់មកវិញ ប្រៀបដូចជាកាន់គ្រាប់បែកដែលហូតគន្លឹះចេញដូច្នេះ ។

ពាក្យសម្ដីរបស់លោក អ៊ូឌូហ្កាន សំដៅទៅរកការគាំទ្ររបស់ អាមេរិក ទៅលើកងកម្លាំងជនជាតិ ខឺត ដែលកំពុងប្រយុទ្ធជាមួយនឹងក្រុម ISIS ក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ។ ទួរគី ក៏បានព្រមាន NATOផងដែរអំពីការគាំទ្រកងកម្លាំងជនជាតិ ខឺត របស់អង្គការដ៏មានអំណាចបំផុតនេះ ដែលរដ្ឋាភិបាលទីក្រុង អង់ការ៉ា ចាត់ទុកថាជាក្រុមភេរវកម្ម ហើយជនជាតិ ខឺត ក្នុងប្រទេស ស៊ីរី ជាក្រុមតែមួយនៃក្រុមជនជាតិ ខឺត ក្នុងប្រទេស ទួរគី ដែលប្រឆាំងរដ្ឋាភិបាល ។

មិនតែប៉ុណ្ណោះ លោក អ៊ីឌូហ្កាន ថែមទាំងបង្ហាញការព្រមានថ្មីមួយដែលធ្វើឲ្យអាមេរិកបើកភ្នែកធំៗ គឺរដ្ឋាភិបាលទួរគី កំពុងស្វះស្វែងខិតចូលទៅជិត រុស្ស៊ី បន្តិចម្ដងៗ ក្នុងសហប្រតិបត្តិការប្រឆាំងភេរវកម្ម ទោះជា ទួរគី កំពុងត្រៀមលក្ខណចូលជាសមាជិក NATO ក៏ដោយ ។

ទំនាក់ទំនងរវាងអាមេរិក និង ទួរគី ស្ថិតក្នុងដំណាក់កាលអាក្រក់បំផុត ក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី ១៥ កក្កដា ហើយលោក អ៊ីឌូហ្កាន ទាមទារឲ្យ អាមេរិក ធ្វើបត្យាប័នអាចារ្យឥស្លាម លោក ហ្វេតូឡាស់ ហ្គូឡែន ដែល ទួរគី ចោទថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនោះ ។ ប្រធានាធិបតី ទួរគី បញ្ជាក់ថា ទួរគី នៅតែរក្សាទំនាក់ទំនងយុទ្ធសាស្ត្រជាមួយ អាមេរិក ប៉ុន្តែការមិនព្រមប្រគល់លោក ហ្គូឡែន មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ អាមេរិក ឡើយ ។
ទួរគី​ ព្រមាន​ អាមេរិក​ ឲ្យ​ឈប់​គាំទ្រ​ភេរវកម្ម​ ព្រោះ​វា​ប្រៀប​ដូច​ជា​កាន់​គ្រាប់​បែក​ដែល​របូត​គន្លឹះ​
ប្រែសម្រួល៖ kqube
ប្រភព៖ Express

  • ទួរគី​ ព្រមាន​ អាមេរិក​ ឲ្យ​ឈប់​គាំទ្រ​ភេរវកម្ម​ ព្រោះ​វា​ប្រៀប​ដូច​ជា​កាន់​គ្រាប់​បែក​ដែល​របូត​គន្លឹះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: